Swansea ទិញខ្សែការពារស្លាបឆ្វេងMartin Olssonពីក្រុមNoarwich

ចែករំលែក៖

ក្លិបSwansea City ដែលជាក្រុមបាតតារាង នៅអង់គ្លេសPremier League បានទិញខ្សែ ការពារស្លាបឆ្វេង Martin Olsson ពីក្រុម Norwich នៅក្របខ័ណ្ឌអង់គ្លេស Championship ។

Martin Olssonបានសម្រេចចិត្តចុះកិច្ចសន្យាលេងឲ្យក្រុម Swansea City រយៈ ពេល២ឆ្នាំកន្លះក្នុងតម្លៃខ្លួនប្រហែល៤ លានផោន ។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានផ្លាស់ចេញ ពីក្រុមBlackburnមកកាន់ក្រុមNorwichនៅក្នុងឆ្នាំ២០១៣ដោយធ្លាប់បានបង្ហាញខ្លួន៤០ដងឲ្យក្រុមជម្រើសជាតិស៊ុយអែត។

ក្លិបSwansea City ត្រូវការទិញខ្សែ ការពារបន្ថែម ខណៈដែលកីឡាករ Neil Taylor រងរបួសបាក់ឆ្អឹងថ្គាមត្រូវសម្រាក រហូតដល់ទៅ៣សប្តាហ៍ ។ Martin Olsson ក្លាយទៅជាកីឡាករទី២ដែលក្លិបSwansea City បានទិញបន្ទាប់ពីខ្សែបម្រើស្លាប Luciano Narsingh មកពីក្លិប PSV Eindhoven ។ ចំណែកខ្សែប្រយុទ្ធ Marvin Emnes ក៏បានវិលត្រឡប់មកជួយក្រុមផងដែរដោយបញ្ចប់កិច្ចសន្យាខ្ចីជើងពីក្លិប Blackburn Rovers ៕ ដេវីត

...

swansea

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print