អភិបាលខណ្ឌដូនពេញ បន្តចុះចាប់ទីតាំងហ្គេមបាញ់ត្រី ដែលជាកន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ចុះបង្រ្កាបទីតាំង លេងហ្គេមបាញ់ត្រី មួយកន្លែង ដែលលួចជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១១និង៣០នាទីយប់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ៣ បន្ទបផ្ទះជួល តាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផល៖ប្រមូលបាន ទូហ្គេមបាញ់ត្រីចំនួន១គ្រឿង កៅអីចំនួន១០ និង ដាវសាមមូរ៉ៃចំនួន២ដើម យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ តែពុំឃាត់ខ្លួនអ្នកលេងបាននោះទេ ។

ក្នុងប្រតិបត្តិកាចុះបង្ក្រាប ទីតាំងលេងហ្គេម បាញ់ត្រី ដែលជាកន្លែងលួចជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខាងលើនេះ គឺដោយសារតែបាន ការសហការពី ប្រជាពលរដ្ឋ ផ្តល់ព័ត៌មាន មកខាងកម្លាំងសម្ថកិច្ច ទើបលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំង ធ្វើការចុះបង្រ្កាប ជាក់ស្តែងតែម្តង ។

គួរបញ្ជាក់ថាទីតាំង លេងហ្គេមបាញ់ត្រីនេះគី អាចបង្ករអោយមានក្មេងទំនើង ក្មេងជក់ថ្នាំញៀននិង បង្ករជាបញ្ហាផ្សេងៗ ធ្វើអោយប្រជាពរដ្ឋមានការភ័យខ្លាច ហេតុនេះទើបលោកអភិបាលខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ចុះបង្រ្កាបទីតាំងនេះតែម្តង ៕ ដោយ ៖ ស តារា

...

dara-1 (7) dara-1 (3) dara-1 (6) dara-1 (4) dara-1 (5) dara-1 (2) dara-1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print