ភ្នំពេញ ៖ ជនបរទេសចំនួន២០នាក់ដែលមករស់នៅក្នងប្រទេសកម្ពុជាខុសច្បាប់ចំនួន២០នាក់ ហេីយមានចិន៣នាក់ និងវៀតណាម១៧នាក់ ត្រូវបានកម្លាំងប៉ូលិសអន្តោប្រវេសន៍ធ្វើការបង្ក្រាបនឹងនាំខ្លួនយកទៅសាកសួដេីម្បីបំពេញបែបបទឫក៏នឹងបញ្ជាូនទៅកាន់ប្រទេសកំណេីតវិញ។
ករណីជនអន្តោប្រវេសដែលសមត្ថកិច្ចនគរបាលកម្ពុជាចុះនាំខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០២ និង៤៥នាទីរសៀលថ្ងៃទី១៨ មករា ឆ្នាំ២០១៧
ស្ថិតនៅចំណុចអគារខុនដូ កំពុងសាងសាង់មួយកន្លែងឈ្មោះ «ស្កាយទ្រី ខុនដូ» ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ ។
ការចុះបង្ក្រាបនោះ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការសម្របសម្រួលដោយលោកសៀង សុខព្រះរាជ្ញា ផងដែរ ។
បច្ចុប្បន្ន ពួកគេទាំង២០នាក់កំពុងត្រូវបានត្រួតពិនិត្យ ដើម្បីរៀបចំឯកសារបញ្ជូនទៅកាន់ប្រទេសកំណេីតវិញ ។
គួរបញ្ជាក់ថាសមត្ថកិច្ចនគរបាលកម្ពុជាបានចុះបង្រ្កាបករណីជនបរទេសដែលមករស់ខុសច្បាប់ជាច្រេីនករណីផងដែរ ៕ អរុណរះ