ខេត្តត្បូងឃ្មំុ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអណោចអធម៍ក្រៃលែង ដោយគ្មាននណាដឹងជួយបានឡើយ ក្រោយពីបុរសរងគ្រោះរូបនេះចេញទៅឆក់សត្វកណ្តុរនៅឯវាលស្រែរបស់ខ្លួន យកមកធ្វើរម្ហូបហើយបែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ទៅវិញ។
ហេតុការណ៍នេះប្រហែលកើតឡើងនៅវេលាម៉ោង៤ៈ០០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅក្នុងស្រែរបស់ខ្លួនត្រង់ចំណុចបឹងចាអោក ស្ថិតក្នុងភូមិជើងច្រង់ ឃំុទូលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មំុ។
ប្រភពពីសម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង អាន អាយុ៣១ឆ្នាំ រស់ក្នុងភូមិ_ឃំុកើតហេតុខាងលើ ហើយមុនកើតហេតុបុរសរងគ្រោះបានចេញទៅឆក់សត្វកណ្តុរនៅចំណុចខាងលើយកមកធ្វើរម្ហូមដូចសព្វមួយដង ហើយនៅប្រហែលម៉ោង ពេលដូចខាងលើក៏ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ទៅ និងគ្មាននណាដឹងនោះទេ។
ប្រភពសម្មត្ថកិច្ចបានឲ្យដឹងបន្តថា លះុដល់វេលាម៉ោង៨ៈ៤៥នាទីព្រឹកថ្ងៃទី២៩ ខែមករានេះក៏មានឈ្មោះ រ៉ាត់ សុខនៅ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិ_ឃំុជាមួយគ្នាដើរទៅឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខដោយដៃខាងឆ្វេងជាប់ខ្សែរលួសឆក់កណ្តុរហើយក៏ទូរសព្ទ័មកប្រាប់ក្រុមគ្រួសារជនរងគ្រោះនិងបន្តប្តឹងទៅសម្មត្ថកិច្ចមូលដ្ឋានបន្ត។
ប្រភពបន្តថាករណីនេះក្រោយពីទទួលពត៍មានបានសម្មត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញបានចះុមកត្រួតពិនិត្យសាកសពហើយឃើញថាពិតជាស្លសប់ដោយសារចរន្តខ្សែរលួសកែឆ្នៃឆក់កណ្តុរស្លាប់មែន ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើរបុណ្បតាមប្រពៃណី ៕ វណ្ណះ