ខេត្តរតនគិរី៖ គំនរសំរាមគរដូចភ្នំនៅមុខផ្សារបានលុងត្រូវអាជីវកររិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៊ុនគីមជ្រាដែលមានលោក ជា គួង ទទួលខុសត្រូវមិនបានប្រមូលយកទៅទីលានចាកសំរាមនោះឡើយ។
គំនរសំរាម ទាំងនេះត្រូវក្រុមអ្នកសារព័ត៌មានប្រទះឃើញគរចោលនៅមុខផ្សារឆៀងខាងលិចបេនឡាន ណែនណាន់តាន់តាប់កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
អាជីវករមួយក្រុមកើតទុក្ខពុំសុខចិត្តលើកប៉ាដាម្នាក់មួយជួបជុំគ្នានៅមុខសាលាក្រុង ដើម្បីសុំអន្តរាគមន៍ពីលោកអភិបាលក្រុង និង អាជ្ញាធ័រពាក់ព័ន្ធ ទី១សុំបញ្ឈប់លោក ជា គួង ឲ្យដឹកជញ្ជូនសំរាមចេញពីក្នុងនិងក្រៅផ្សារ។ ទី២ ប្រគល់ការប្រមូលសំរាមទៅទីលានចាកសំរាមមកឲ្យមកក្រុមហ៊ុន ហេងដារ៉ា ទទួលខុសត្រូវវិញជាបន្ទាន់។ ពីព្រោះ ក្រុមហ៊ុនលោកជា គួងមិនបានយកចិត្តទុកដាក់គោរពទៅតាមគោលការណ៍ និងសៀវភៅបន្ទុក ដែលក្រុមហ៊ុនហេងដារ៉ា បានបង់ក្នុង១ខែ នៃទឹកប្រាក់ចំនួន៤លានប៉ែតសិបមុឺនរៀលគត់ ជាប្រចាំមិនដែលអាក់ខាន ដោយមានទាំងកន្ទុយប័ណ្ណ(វិក័យប័ត្រ)ថែមទៀតផង។ តែផ្ទុយទៅវិញ លោកជា គួង បែរជាទុកសំរាមចោលបី ទៅ៤ថ្ងៃឯណោះមិនដឹកជញ្ជូនទៅចាកចោលនៅទីលានចាកសំរាមនោះឡើយ ទុកអោយសំរាមស្អុយរលួយ ជះក្លិនអាសោធ ពេញផ្សារបានលុង ធ្វើឲ្យប៉ះពាល់ សុខភាពប្រជាពលរដ្ឋ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយក៏មានការរិះគន់ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិដែលចូលមកទស្សានាកម្សាន្ត ក្នុងខេត្តនេះផងដែរ។
លោក ជាម សុផាត គណៈកម្មការ គ្រប់គ្រងផ្សាបានលុង បានអោយដឹងថា សំណូមពរ អោយបញ្ឈប់ក្រុមហ៊ុន ជា គួងក្នុងការប្រមូលសំរាមចេញពីផ្សាបន្តទៀតទៅពីព្រោះ លោក ជា គួង មិនបាន គោរពតាមសៀវភៅបន្ទុកនោះឡើយ។
លោកបន្តថា រាល់ការប្រមូលសំរាមពីក្នុងផ្សារ មកគរទុកនេះ គឺជាកម្មកររបស់លោក សំរាប់អោយក្រុមហ៊ុនលោក ជា គួងប្រមូលចេញជារៀងរាល់ថ្ងៃ។ តែផ្ទុយទៅវិញក្រុមហ៑ុនលោក ជា គួងមិនបានគោរព តាមគោលការណ៍របស់ក្រុមហ៑ុននោះឡើយ។
លុះមកដល់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុន គីម ជ្រា ក៏បានឲ្យបុគ្គលិករបស់ខ្លួនប្រមូលសំរាមដែលស្អុយរលួយយកមកចាក លើផ្លូវសាធារណ: នៅមុខផ្សាបានលុង ហើយក៍អោយបុគ្គលឹករបស់ខ្លួនជាច្រើននាក់ មកតវ៉ា ទៀមទា លុយដែលក្រុមហ៊ុនហេងដារ៉ា ពុំដែលជំពាក់នោះសោះ ហើយក៏ចោទថា ក្រុមហ៑ុនហេងដារ៉ាជំពាក់លុយប្រមូលសំរាមរបស់គាត់ទៅវិញ។
លោកឧកញ្ញា សា លាងបានបញ្ជាក់នៅព្រឹកថ្ងៃដដែលនេះផងដែរថា លោកពុំដែលជំពាក់លុយ ក្រុមហ៑ុន គីម ជ្រា នោះទេ ព្រោះនៅក្នុងសៀវភៅបន្ទុក ក្រុមហ៑ុនរបស់លោក បានចំណាយទៅលើ ការប្រមូលសំរាម ក្នុងនិងក្រៅបរិវេណផ្សានិងបោសសំអាតអោយស្អាតចំនួន៣លានប្រាំសែនរៀលគត់ជារៀងរាល់ខែ។
ប៉ុន្តែក្រុមហ៊ុនគីម ជ្រា មិនបានប្រមូលសំរាម ក្នុងនិងក្រៅបរិវេណផ្សា ឬសំអាតនោះទេ ទើបលោកដកប្រាក់ចំនួន៥សែនរៀលវិញមកជួលឲ្យកម្មករសម្រាប់ប្រមូលនិងសំអាតក្នុងនិងក្រៅបរិវេណផ្សា ដោយចំណាយអស់១លានប្រាំបីសែនរៀល។
បើគិតទៅក្រុមហ៊ុន គីម ជ្រានៅជំពាក់ក្រុមហុ៑នហេងដារ៉ាក្នុងទឹកប្រាក់ចំនួន១លាន៣សែនរៀល(1300000រៀល)ឯណោះ។
ក្នុងព្រឹកថ្ងៃដដែលនេះដែរ គេក៏ឃើញវត្តមានអាជ្ញាធ័រមូលដ្ធានកងកម្លាំងប្រដាប់អាវុធ ដែលដឹកនាំដោយ លោក ផន សុផៃ នាយការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះទៅសម្របសម្រួលនិងធ្វើចរាចរណ៍កុំឲ្យមានការធ្វើអំពើហិង្សា និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ លោកបន្តថា ការសម្របសម្រួលនេះលុះត្រាតែមាន បញ្ជាពីអាជ្ញាធរ ខេត្តទើបអាចទប់ស្កាត់បាន ។
គួរបញ្ជាក់ផងដែរថា អ្នកវិនិយោគផ្សា និង ក្រុមហ៊ុន គីម ជ្រា វិវាទគ្នាក្លាយ ជាជំងឺដ៏រុំារ៉ៃជាយូរឆ្នាំមកហើយ ជាពិសេស លោកជា គួង ឲ្យបុគ្គលិករបស់ខ្លួន ដើរយក ផាសុី ពីអាជីវករលក់ដូរក្នុងផ្សាជារៀងរាល់ថ្ងៃផ្ទុយពីសៀវភៅបន្ទុក ធ្វើអោយអាជ្ញាធ័រខេត្ត ឈឺក្បាលដោយសារ លោក ជា គួង ៕ វុទ្ធឦសាន