ភ្នពេំញ ៖ សត្វពស់ថ្លាន់ចំនួន៤ក្បាល ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មីចាប់បានរយះពេល២ថ្ងៃនោះឥឡូវត្រូវប្រគល់អោយទៅខាងមន្ត្រីអភិរក្សសត្វព្រៃយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅ ។
ការប្រគល់សត្វពស់ថ្លាន់នេះធ្វើឡើងកាលពីថ្ងៃទី១៩មករា២០១៧ខាងអភិរក្សមកទទួដល់ផ្ទះគាត់នៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
តាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ សុខ នាង អាយុ៣៤ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។មានស្រុកកំណើតភូមិតាននឃុំត្នោតស្រុកបាទីខេត្តតាកែវដែលជាអ្នកចាប់សត្វពស់នោះ។
បានប្រាប់ថាមុននិងគាត់ចាប់សត្វពស់ថ្លាន់ទាំងនេះបានគឺក្រោយពីមាន់ទារបស់គាត់ផ្អើហើយគាត់ក៍ចេញមកមើលដោយខ្លាចថាមានចោរលួចព្រោះកន្លងមកមាន់និងទាររបស់គាត់បានបាត់ជាបន្តបន្ទាប់ស្រាប់តែឃើញសត្វពស់ថ្លាន់ចំនួន ២ ក្បាលបានលូនមករកចាប់មាន់ទាសុីទៀតពេលនោះក្រុមគ្រួសារគាត់ក៍នាំគ្នាចាប់បានចំនួន២ក្បាលយកមកដាក់ក្រុងទ្រុងរំលងបានមួយថ្ងៃស្រាប់តែបានឃើញពស់ថ្លាន់ចំនួន២ក្បាលលូនមកទៀតហើយពួកគាត់ក៍នាំគ្នាចាប់ទុកទៀតរហូតដល់ទៅ៤ក្បាលក្រោយពីបានហើយគាត់ក៍បានទំនាក់ទំនងមកមេភូមិហើយមេភូមិបានទំនាក់ទំនងបន្តមកលើនិងបានហៅខាងមន្ត្រីអភិរក្សសត្វព្រៃយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅតែម្តង។
បច្ចុប្បន្នសត្វពស់ថ្លាន់ចំនួន០៤ក្បាលខាងលើបានប្រគល់អោយខាងមន្ត្រីអភិរក្សសត្វព្រៃមកទទួលយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅរួចរាល់ហើយ ៕ តុង សីហា