គ្រាប់បែក២គ្រាប់ដែលក្រុមជនដៃដល់បានបង្កៃនៅក្នុងធុងសំរាមលើរថយន្តក្រុង ស្ថិតនៅខេត្តGuangdong កាលពីថ្ងៃទី១៨ ខែមករា បណ្តាលឲ្យអ្នកដំណើរ៦នាក់ រងរបួស។
គ្រាប់បែកបានផ្ទុះកាលពីរសៀលថ្ងៃទី១៨ បណ្តាលឲ្យមនុស្ស៦នាក់រងរបួស ក្នុងនោះមាន៥នាក់រងរបួសស្រាល។ គ្រាប់បែកទី១បានផ្ទុះឡើង នៅវេលាម៉ោង ៣ និង៣០នាទីធ្វើឲ្យកញ្ចក់រថយន្តបែក ខ្ទេច និងរបួស៤នាក់។
គ្រាប់បែកទី២បានផ្ទុះឡើងក្រោយ រយៈពេល៤៥នាទី នៅលើរថយន្តក្រុង មួយផ្សេងទៀតស្ថិតនៅក្បែរកន្លែងដដែល បណ្តាលឲ្យអ្នកដំណើរ២នាក់រងរបួស។
ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ជន សង្ស័យ២នាក់ត្រកូល លៀង (Liang) អាយុ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅវេលា ម៉ោង១១ ស្ថិតនៅអគារខុនដូសម្រាប់ ជួល។ ជនសង្ស័យខាងលើបានទទួល កំហុសពីការវាយប្រហារខាងលើ។
ប៉ូលិសនៅកន្លែងកើតហេតុសុំមិនផ្តល់ព័ត៌មានបន្ថែមពីគោលបំណងបង្កឲ្យមានការវាយប្រហារខាងលើ។ គេមិនទាន់ដឹងថាជាការវាយប្រហារភេរវកម្ម ឬជាគំនុំ នោះទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី