មន្ទីរកសិកម្មខេត្តព្រៃវែង បង្ក្រាបឈ្មួញនាំចូលគ្រឿង ក្នុងគោមានដាក់សារធាតុគីមី

ចែករំលែក៖

ខេត្តព្រៃវែង ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដឹកនាំដោយលោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុ ព្យាបាល កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៩ មករា ឆ្នាំ២០១៧ បាននាំកម្លាំងចុះត្រួតពិនិត្យ អនាម័យសត្វ និងផលិតផលនៅស្រុកព្រះ ស្តេចស្ទាក់ចាប់បានឈ្មួញនាំចូលគ្រឿង ក្នុងគោ រួមមាន សួត ថ្លើម និងពោះវៀនគោ ទម្ងន់១២៥គីឡូក្រាម មានដាក់សារធាតុ គីមី និងដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដា ស៊េរីចាស់ នៅចំណុចភូមិព្រៃអាស្ទាំង ឃុំ អង្គររាជ្យ ស្រុកព្រះស្តេច ដែលឈ្មួញនាំ ចេញពីប្រទេសវៀតណាមដឹកចូលតាម ច្រកបន្ទាយចក្រី ។

ឈ្មួញដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ឈ្មោះ លាស់ ទ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅនៅភូមិ កោះតាជោ ឃុំគគីរ ធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ការនាំពោះវៀនគោចូលនោះគ្មានលិខិតបញ្ជាក់ពីអនាម័យសត្វ និងគុណភាពផលិតផល និងគ្មានលិខិតអនុញ្ញាតឲ្យនាំចូលពីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនោះទេ ហើយមន្ត្រី ជំនាញពិនិត្យឃើញថា ផលិតផលសត្វ ទាំងនោះពុំមានគុណភាព និងមិនបម្រើការ ហូបចុករបស់អតិថិជនឡើយ ទើបដកហូតតែម្តង ។

បច្ចុប្បន្នឈ្មួញដែលឃាត់ខ្លួនបានកំពុង ឃុំខ្លួននៅការិយាល័យជំនាញ ដើម្បីកសាង សំណុំរឿងចាត់ការបន្តទៅតាមច្បាប់ ។ ចំណែកគ្រឿងក្នុងគោ ដែលគ្មានគុណភាព ទាំងនោះ ត្រូវបានលោក បិច សុង អភិបាលស្រុកព្រះស្តេចធ្វើការដុតកម្ួទេចចោល នៅការិយាល័យផលិតកម្ម និងបសុព្យាបាលស្រុកព្រះស្តេចផងដែរ ។

លោក អ៊ុក សំណាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់នៅតាមព្រំដែន មិនត្រូវបរិភោគគ្រឿងក្នុងគោ ដែល នាំចូលមកពីប្រទេសវៀតណាម ដែលឈ្មួញនាំចូលដោយខុសចច្បាប់នោះទេ ពីព្រោះ ថា គ្រឿងក្នុងទាំងនោះសុទ្ធតែខូចគុណភាព និងដាក់សារធាតុគីមីដើម្បីកុំឲ្យស្អុយ ឬទុកឲ្យបានយូរ ៕ ហេង នរិន្ទ្រ

...

Prey Veng (1) Prey Veng (3) Prey Veng (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print