ទូរស័ព្ទទំនើបៗ រួមនឹងគ្រឿងអេទ្បិចត្រូនិចគេចពន្ធជាច្រើន ត្រូវបង្ក្រាបបាននៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អំពើរត់គេចពន្ធប្រភេទទូរស័ព្ទដៃទំនើបៗ រួមនឹងគ្រឿងអេទ្បិចត្រូនិចជាច្រើនត្រូវបានគយចល័ត សហការជាមួយកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ម៉ោង១៤និង៣០នាទីនៅចំណុចក្នុងផែគមនាគមន៍(ផែឡើងទំនិញទំនប់រលក) ស្ថិត នៅលើទូកលេខ កក 8223 ។

ការបង្ក្រាបនេះដឹកនាំដោយលោក កែវ អង្កាម ប្រធានគយចល័តតំបន់03, លោកទុំ ណូ ប្រធានសាខាគយនឹងរដ្ឌាករខេត្តព្រះសីហនុ, លោកឡឹង សុភាព ប្រធានគយទំនប់រលក និងសហការជាមួយកងរាជអាវុធហត្តខេត្តព្រះសីហនុដឹកនាំដោយលោកវរសេនីយ៌ឯក សេង ផុក មេបញ្ជាការស្តីទី រួមនឹងមន្ទីរយុត្តិធម៏ចំនួន03នាក់ ស្នាក់ការទំនប់រលកចំនួន06នាក់បានចុះបង្រ្កាបទំនិញគេចពន្ធចំនួន13កេសត្រូវបានបញ្ជូនទៅសាខាគយនឹងរដ្ឋាករខេត្តព្រះសីហនុដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ប្រាប់ថា លទ្ធផលសមត្ថកិច្ចចម្រុះរកឃើញទំនិញ៖ IPhone7 Plus(128GB)ពណ៍ខ្មៅចំនួន100គ្រឿង, IPhone 6Plus(16GB)ចំនួន80គ្រឿង, IPone 6(16GB)ចំនួន10គ្រឿង, ទូរសព្ទ័ថ្មីម៉ាក Huawel Mate9 ចំនួន22គ្រឿង , ទូរសព័្ទថ្មីម៉ាក Sony Xperia ចំនួន50គ្រឿង, Laptop Yoga book with Windows ម៉ាកLenovoចំនួន15គ្រឿង, Iwatch Series1ចំនួន 60 រាយ, Iwatch Series2ចំនួន53 រាយ, wireless Speaher Enceinte SasnsFilចំនួន05ប្រអប់ 10 រាយ(1ប្រអប់02រាយ), កាសស្តាប់ត្រចៀក Samsung Gear Iconx ចំនួន10 រាយ, កាសស្តាប់ត្រចៀក Beats Solo3 wireless ចំនួន10 រាយ, ស្រោមទូរសព្ទ័ម៉ាក Samsung Galaxy S7 Edgeចំនួន21ប្រអប់(1ប្រអប់=10 រាយ)=210 រាយ និងកាបូបដាក់Computer (Yoga book sleeve) ចំនួន12 រាយ ។

ក្រោយពីបានត្រួតពិនិត្យចប់នៅម៉ោង៩យប់ ថ្ងៃទី២០ ខែមករា ហើយទំនិញទាំងនេះ ត្រូវបានរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុរង់ចាំម្ចាស់មកបង់ជូនរដ្ឋ ៕  ដោយ ៖  ឆ្លាម សមុទ្រ

...

unnamed-copy-2 unnamed-1-copy-2 nkd1 (2) nkd1 (1) unnamed-2-copy-1 nkd1 (6) nkd1 (5) nkd1 (4) unnamed-4-12 nkd1 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print