បើករថយន្តលឿនដូចហោះ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់៧កំណាត់សង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៧កំណាត់បានរងការខូចខាត់ចេញពីទ្រុងទ្រាយដើខណៈមានរថយន្ត១គ្រឿងបើកទៅបុកទាំងកំរោលសង្ស័យអ្នកបើកបរស្រវឹងស្រា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៤៥នាទីយប់ថ្ងៃទី២៣ ខែមករាឆ្នាំ២០១៧ នៅចំណុចមុខបណ្ណាល័យ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីតពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M 8885បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀតក្នុងទិសដៅពីជើងទៅត្បូងក្នក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរ៉េចង្កូតទៅខាងឆ្វេងជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន៧កង់ខ្ទាតដុំថ្មបែកពេញផ្លូវហើយដោយសារតែរថយន្តមិនទាន់អស់ល្បឿនបន្តទៅមុខប្រមាណជា២០មែត្រទើបរថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរួចតែអ្នកនៅក្នុងរថយន្តមិនរងរបួសទេ។ ភ្លាមៗនោះគេឃើញម្ចាស់រថយន្តខាងលើបានចុះគេចខ្លួនបាត់ស្រមោលទុកតែរថយន្តនៅនិងកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍រាធធានីដែលប្រចាំការនៅជិតគោលដៅនោះបានទាកទងទៅខាងជំនាញចរាចរណ៍ជើងគោករាជធានីមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការរាជធានីរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ ៕ ស តារា

...

tara2 (2) tara2 (3) tara2 (4) tara2 (5) tara2 (6) tara2 (7)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print