ភ្នំពេញ ៖ នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ម្សិញមិញ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្ត ដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៤៦១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧៤៩រឿង និងពិន័យចំនួន១,៧១២គ្រឿង ។
គួរបញ្ជាក់ថា ក្នុងរយះពេល២៤ថ្ងៃកន្លងមកនេះ គិតពីថ្ងៃ ទី១-២៤ ខែមករា ឆ្នាំ២០១៧ សរុបលទ្ធផលទូទាំងប្រទេស យានយន្តល្មើសមានចំនួន ៥៤,៦២០ គ្រឿង ធ្វើការអប់រំបានចំនួន ១៤,៧៨៦គ្រឿង និងធ្វើការពិន័យ បានចំនួន៣៩,៨៣៤គ្រឿង ៕ ជាយក្រុង
...