កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ឃាត់ជនសង្ស័យពីរនាក់រួមនិងថ្នាំញៀនម៉ាទឹកកក

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំង អន្តរាគមន៍ស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក ) ។

ការឃាត់ជនសង្ស័យទាំងពីរនាក់ខាងលើគឺវេលា ម៉ោង២២និង៤៥នាទី ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦ ស្ថិត
នៅចំណុចលើផ្លូវលេខ២១Bស្ថិតក្នុងភូមិ ព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលស្រុកស្អាតបានអោយដឹងថា ជនសង្ស័យ ០២នាក់ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ យូ ផាន់នាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅៗភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល មុខរបរមិនពិតប្រាកដ និង ២-ឈ្មោះ លី សាឡៃ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅៗភូមិ ព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ។

ជាលទ្ធផលសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖
១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ធំ ២-ម៉ូតូចំនួន ០១គ្រឿងម៉ាក សង់កូរ៉េ ពណ័ក្រហម ពាក់ស្លាកលេខ កំពង់ចាម ១B-៧៣០៥ ៣-ទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាកណូគា(អិនចុចពិល)។

សមត្ថកិច្ចបញ្ជាក់ថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានដើរល្បាតតាមភូមិសាស្រ្ត ក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូចំនួន ០១គ្រឿង នៅចំនុចលើផ្លូវលេខ២១Bស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត កណ្ដាល ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលក៌បានធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន ០១កញ្ចប់ធំនៅឈ្មោះ យូ ផាន់នាង រួចធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យូ ផាន់នៀង បានសារភាពថា ខ្លួនបានទទួលលុយពីឈ្មោះ លី សាឡៃ ភេទប្រុសអាយុ ៣៤ឆ្នាំ នៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ចំនួន១០ម៉ឺនរៀល ដើម្បីយកទៅទិញគ្រឿងញៀនពីឈ្មោះ ហុង ភេទប្រុស អាយុ២៨ឆ្នាំ នៅ សង្កាត់ចាក់ អង្រែក្រោម ក្នុងមួយ០១កញ្ចប់ តម្លៃ១០ម៉ឺនរៀល ។ លុះដល់វេលាម៉ោង២៣និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្តកិច្ចនរគបាលយើងបន្តរទៅ ធ្វើការឃាត់ខ្លួនឈ្មោះ លី សាឡៃ នៅចំនុចលើផ្លូវលេខ២១B ភូមិព្រែកថី ឃុំរកាខ្ពស់ នៅចំពោះមុខសមត្តកិច្ចស្រុកស្អាង ឈ្មោះ លី សាឡៃ បានសារភាពថាខ្លួនពិតជាបានអោយលុយចំនួន១០ម៉ឺនរៀលទៅឈ្មោះ យូ ផាន់នាង ដើម្បីទៅទិញគ្រឿងញៀនប្រភេទម៉ាទឹកកកពិតប្រាកដមែន ដើម្បីយកទៅចែកចាយបន្ត ។
បច្ចប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបញ្ជុនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ៕

...

IMG_0545 IMG_0546

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print