រថយន្តដឹកដីបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តដឹកទឹកផ្លែឈើបុកគៀរបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តដឹកដីហើយឆ្លងផ្លូវលឿនមិនប្រយ័ត្ន ក៏ត្រូវរថយន្តដឹកទឹកផ្លែឈើមួយគ្រឿងទៀតបានបើកមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខច្រកចូលមន្ទីសាធារណការនិងដឹកជញ្ចូនរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

រថយន្តបង្កម៉ាកនីសាន់ (រថយន្តដឹកដី) ចង្កូតស្ដាំ រីឯរថយន្តរងគ្រោះម៉ាកហុីយ៉ាន់ដាយ មួយតោនកន្លះ ដែលជារថយន្តដឹកទឹកផ្លែឈើ អុី សុី តាន់ ពាក់ស្លាកលេខភ្នំពេញ3D.7190 ។

បើយោងតាមសម្ដីបុរសម្នាក់ជាអ្នកបើករថយន្តរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តបង្កដែលជារថយន្តដឹកដី បានបើកចេញពីផ្លូវបេតុង ទិសដៅពីលិចមកកើត ហើយឆ្លងផ្លូវយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តរងគ្រោះបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានចុះសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តដឹកដីព្រមទទួលកំហុស ហើយបានចេញថ្លៃខូចខាតទៅលើរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ភារ៉ា ដង្កោ

...

jim (2) jim (4) jim (3) jim (1) jim (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print