អាមេរិក និងអុីស្រាអែលពង្រឹងសមត្ថភាពយោធាអាចធ្វើឲ្យប៉ាឡេស្ទីន និងអុីរ៉ង់ ប្រឈមគ្រោះថ្នាក់

ចែករំលែក៖

នៅពេលដែលលោក ត្រាំ ឡើងកាន់ តំណែងស្ថានភាពទំនាក់ទំនងរវាងអុីស្រាអែលនិងអាមេរិកកាន់តែរឹងមាំថែមទៀត ក្រោយពេលប្រទេសទាំង២បានប្រឈម មុខតានតឹងដាក់គ្នាពាក់ព័ន្ធវិវាទរវាងអុីស្រាអែលនិងប៉ាឡេស្ទីន។

ក្រោយពេលលោក ត្រាំ ចូលកាន់ តំណែង ទំនាក់ទំនងយោធារវាងប្រទេសសម្ពន្ធមិត្តទាំង២កាន់តែប្រសើរឡើង។ នៅពេលនេះសហរដ្ឋអាមេរិក និងអង្គការការពារមីស៊ីលអ៊ីស្រាអែល ទើបបានបង្ហាញ យ៉ាងជោគជ័យនូវប្រព័ន្ធអាវុធ David’s Sling បន្ទាប់ពីធ្វើតេស្តជាច្រើនដងនៅក្នុងប្រទេសអ៊ីស្រាអែល ។

យោងតាមការចុះផ្សាយរបស់ Defence News បានឲ្យដឹងថា ប្រព័ន្ធអាវុធ David’s Sling ជាប្រព័ន្ធការពារគ្រាប់រ៉ូកែ្កតធុនធំ មីស៊ីលផ្លោងចម្ងាយខ្លី និងអាវុធ គំរាមកំហែងទំនើបដទៃទៀត ហើយសភា វុធទាំងនេះត្រូវបានផលិតដោយសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍មួយ ដែលចេញ ដោយ MDA ថាប្រព័ន្ធទប់ស្កាត់មីស៊ីលនេះ បានបាញ់ចេញយ៉ាងជោគជ័យ ព្រមទាំង សម្តែងចេញគ្រប់ដំណាកកាល និងវាយ ប្រហារគោលដៅដែលគ្រោងទុក ហើយ តាមការវិភាគបឋមបានបង្ហាញថា គោល ដៅនៃការធ្វើតេស្ត គឺទទួលបាននូវភាព ជោគជ័យដ៏មហិមា។

អ៊ីស្រាអែលបានពង្រីកតំបន់អាណា និគមនៅប៉ាឡេស្ទីន ដោយសារតែប្រធានា ធិបតីអាមេរិកថ្មី ដូណាល់ ត្រាំ ជាអ្នកដែលមិនបានជំទាស់នឹងដែនដីអាណានិគមជនជាតិជ្វីហ្វ។ ប៉ុន្មានឆ្នាំនេះ ក្នុងពេលលោក អូបាម៉ា ដឹកនាំអាមេរិក អ៊ីស្រាអែលមិន បានប្រកាសផែនការពង្រីកដែនដីគួរកត់សម្គាល់ដូច្នេះទេ។ រដ្ឋាភិបាលលោក អូបាម៉ា មានជំហរប្រឆាំងតំបន់អាណានិ គមអ៊ីស្រាអែល។ ជាលើកទី១ គិតពី ឆ្នាំ១៩៧៩មក រដ្ឋាភិបាលលោក អូបាម៉ា មិនបានចេញសិទ្ធិវេតូជំទាស់ការអនុម័តសេចក្តីសម្រេចរបស់អង្គការសហប្រជា ជាតិកាលពីថ្ងៃ២៣ ខែធ្នូ ឆ្នាំមុននេះទេ។ ជាសេចក្តីសម្រេចទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការសាងសង់ដែន អាណានិគមក្នុងទឹកដីប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រី បេនយ៉ាមីន នេតាន់ យ៉ាហ៊ូ សុខចិត្តទ្រាំរង់ចាំឲ្យលោក អូបាម៉ា ផុតអាណត្តិសិន ព្រោះមិនចង់រងការរិះគន់ ពីលោក អូបាម៉ា។ ដល់ពេលលោក ត្រាំ ចូលកាន់អំណាចភ្លាម អ៊ីស្រាអែលក៏ប្រកាស ពង្រីកសំណង់អាណានិគមក្នុងទឹកដី ប៉ាឡេស្ទីនភ្លាមដែរ។ កាលពីថ្ងៃអាទិត្យ កន្លងទៅ អុីស្រាអែលប្រកាសពង្រីកសំណង់ ៥៥៦ខ្នង នៅហ្សេរូសាឡឹមខាងកើត ហើយក៏ប្រកាសសង់ថែម២៥០០ខ្នង ទៀតនៅស៊ីសហ្សកដានី។ នេះបង្ហាញថា នាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ កំពុងបំពាន និងផ្គើនលើសេចក្តីសម្រេចអង្គការសហប្រជាជាតិដែលថ្កោលទោសតំបន់អាណា និគមអ៊ីស្រាអែល ដោយយកលោក ដូណាល់ ត្រាំ មកធ្វើខែលការពារហើយ។

មិនត្រឹមតែផ្គើនសហគមន៍អន្តរជាតិទេ លោក នេតាន់យ៉ាហ៊ូ ថែមទាំងថា ដែន អាណានិគមជនជាតិជ្វីហ្វមិនមែនជាបញ្ហាចម្បងទេ បញ្ហាគឺមកពីប៉ាឡេស្ទីនឯណោះ ទេ ព្រោះប៉ាឡេស្ទីនមិនព្រមឲ្យមានរដ្ឋ អ៊ីស្រាអែល អ៊ីចឹងហើយទើបដោះស្រាយសន្តិភាពមិនបាន។

ពលរដ្ឋអីុស្រាអ៊ែលនិងប៉ាឡេស្ទីនពិបាកផ្សះ ផ្សាបញ្ចប់ជម្លោះការប្រទូស្តរ៉ាយគ្នារវាងជនជាតិអីុស្រាអែលដែលឈរជើងនៅតំបន់ភាគខាង លិចនឹងជនជាតិប៉ាឡេស្ទីននៅតែបន្តកើតឡើងហើយប្រែក្លាយជាទ្រង់ទ្រាយធំជាងមុនទៅទៀតចាប់តាំងពីដើមខែតុលាមក ម្ល៉េះ។ កម្រិតវិវាទកាន់តែកើនឡើងអាចប្រែក្លាយទៅជាសង្គ្រាមជាតិសាសន៍រវាងប្រទេសទាំង២។ មានសំណួរសួរថា ហេតុអ្វីបានជាអំពើហិង្សាកើនឡើងនៅក្នុងពេល នេះ?

អ្នកដែលទម្លាក់កំហុសទៅឲ្យភាគីអីុស្រាអែលបានលើកឡើងថា មូលហេតុ បណ្តាលឲ្យមានជម្លោះកើតឡើងដោយសារតែពលរដ្ឋប៉ាឡេស្ទីនខកចិត្តចំពោះ ការបរាជ័យនៃដំណើរឆ្ពោះទៅរកការទទួល ស្គាល់ជាប្រទេសប៉ាឡេស្ទីនឯករាជ្យ និង បញ្ចប់ការគ្រប់គ្រងនៅភាគខាងលិចរបស់ប្រទេសអីុស្រាអែល។ នៅពេលនេះអីុស្រាអែលបន្តសាងសង់លំនៅឋានជាច្រើនទៀត នៅលើទឹកដីដែលអីុស្រាអែលគ្រប់គ្រង។

មួយគ្នានេះអ្នកដែលទម្លាក់កំហុសទៅឲ្យភាគីប៉ាឡេស្ទីនបានបញ្ជាក់ថា មូលហេតុ បណ្តាលមកពីមេដឹកនាំសាសនា និងនយោ បាយប៉ាឡេស្ទីនជម្រុញឲ្យមានហិង្សា ដោយសារតែបានសម្លាប់ជនជាតិជ្វិប២ នាក់។ ជាក់ស្តែងលោក Muhammad Salah បានជម្រុញឲ្យជនជាតិប៉ាឡេស្ទីនប្រើប្រាស់ កាំបិតវាយប្រហារទៅជនជាតិអីុស្រាអែល។

គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង បញ្ចប់ជម្លោះរវាងមេដឹកនាំអីុស្រាអែលនឹងប៉ាឡេស្ទីប្រាកដជាជំទាស់ពីពលរដ្ឋប្រទេស ទាំងពីរ។ ប្រធានាធិបតីអីុស្រាអែលលោកនេតានយ៉ាហូនឹងបាត់បង់ការគាំទ្រប្រសិនបើទទួលស្គាល់ទឹកដីប៉ាឡេស្ទីនមែននោះ។

ការទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកជាដើមហេតុធ្វើឲ្យវាទប្រទេសទាំង២មិនអាចឈានដល់ទីបញ្ចប់នោះឡើយ។ ការវាយប្រហារលើផ្នូរជាទីសក្ការៈរបស់បណ្តាជនអុីស្រាអែលបានប៉ះពាល់ខ្លាំងដល់ សាសនាដែលនឹងអាចនាំឱ្យមានការបក ស្រាយខុសប្រែក្លាយការតស៊ូជាតិនិយម ទៅជាការប្រយុទ្ធប្រឆាំងដើម្បីសាសនា។ បើជាជម្លោះសាសនានោះអាចបង្កជាមហន្ត រាយធ្ងន់ធ្ងរបំផុត។ អង្គការសហប្រជា ជាតិបានស្នើសុំឱ្យគ្រប់ភាគីអុីស្រាអែល និង ប៉ាឡេស្ទីនគោរពនិងកុំប៉ះពាល់កន្លែងស័ក្តិសិទ្ធិ។

ករណីលោក អូបាម៉ា ក៏បានបង្ហាញក្តី ព្រួយបារម្ភ និងបានថ្កោលទោសដែរ។ លោក ចន ឃែរី នឹងជួបពិភាក្សាដោយ ផ្ទាល់ជាមួយលោក នេតាន់យ៉ាហ៊ូ នៅ ប្រទេសអាល្លឺម៉ង់ ហើយក្នុងពេលរង់ចាំនេះ លោក ឃើរី បានទូរស័ព្ទដាច់ដោយឡែក ពីគ្នាទៅលោកប្រមុខដឹកនាំអុីស្រាអែល និងប៉ាឡេស្ទីនឱ្យប្រឹងធ្វើយ៉ាងណានាំភាពស្ងប់ស្ងាត់ដល់តំបន់។ មេដឹកនាំអុីស្រាអែល និងប៉ាឡេស្ទីនក៏ទំនងជាជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងពេលឆាប់ៗនេះផងដែរ។

ក្រោយហេតុការណ៍ខាងលើប៉ាឡេស្ទីន បានស្នើសុំទៅអង្គការសហប្រជាជាតិការ ការពារពីអន្តរជាតិរាប់ទាំងការពង្រាយ កម្លាំងទ័ពមួកខៀវនៅក្រុងហ្សេរូសាឡឹមចាស់នៅតាមមណ្ឌលសាសនាជាទីសក្ការ របស់អ្នកកាន់សាសនាអ៊ីស្លាមនៅហ្សេ រូសាឡឹមខាងកើតនៅវិហារអាលអាក្សា ទីលានស័ក្តិសិទ្ធិដែលជាសមរភូមិប្រឈមមុខគ្នារវាងជនជាតិប៉ាឡេស្ទីននឹងកងរក្សាសន្តិសុខអ៊ីស្រាអែល។ ប៉ុន្តែភាគីអុីស្រា អែលប្រឆាំងដាច់ខាត និងបានបដិសេធ វត្តមានបរទេសនៅវិហារអ៊ិស្លាម ព្រោះ សំអាងថា ពួកគេនឹងធ្វើមានលម្អៀង។ ហ្សេរូសាឡឹមជាក្រុងស័ក្តិសិទ្ធិសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមឬយូរដាន។

ឯកអគ្គរដ្ឋទូតថ្មីរបស់អុីស្រាអែលប្រចាំអង្គការសហប្រជាជាតិចង់ឃើញក្រុមប្រឹក្សា ថ្កោលទោសការញុះញង់ឱ្យមានអំពើហិង្សា ពីសំណាក់ប៉ាឡេស្ទីនជាង និងគាំទ្រការ ចរចាសន្តិភាពដោយផ្ទាល់ឡើងវិញ។ ប៉ុន្តែ ដំណើរការចរចាសន្តិភាពនេះបានអូស បន្លាយអស់ពេលជាច្រើនខែឆ្នាំ និងជួបបរាជ័យមិនដឹងជាប៉ុន្មានលើកប៉ុន្មានសាទេ។ ការផ្តល់គម្រោងចរចាចុងក្រោយដែលជាគំនិតផ្តួចផ្តើមរបស់អាមេរិកក៏ត្រូវបានជាប់គាំងលែងមានដំណើរការទៀតផងតាំងពីជាងមួយឆ្នាំកន្លះមកហើយ។

បារាំងបានផ្តល់គំនិតថ្មីចង់បង្កើតក្រុមគាំទ្រអន្តរជាតិមួយក្រុមសម្រាប់ផ្តល់សន្ទុះជាថ្មីដល់ដំណើរការសន្តិភាពនេះ។ យើង រង់ចាំមើលថាតើនឹងអាចមានប្រសិទ្ធិភាព បានប៉ុណ្ណាឬក៏ត្រូវបរាជ័យទាំងមិនទាន់ ចាប់ផ្តើមដូចមុនៗទៀតផងក៏មិនដឹង។

សហគមន៍អន្តរជាតិបានសំណូមពរឲ្យ មានការយល់យោគគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងរវាងអុីស្រាអ៊ែលនឹងប៉ាឡេស្ទីន។

អាជ្ញាធរអុីស្រាអែលបាន សម្រេចបើកច្រកចេញចូលឲ្យប្រជាជន ប៉ាឡេស្ទីនអាចចូលទៅកាន់ទីលានវិហារអ៊ិស្លាមបុរាណដែលជាទីសក្ការបូជាធំបំផុត របស់ប្រជាជនអ៊ិស្លាម។ នេះជាកាយវិការ ដែលត្រូវបានគេមើលឃើញថា ដើម្បីបន្ធូរ បន្ថយសកម្មភាពហឹង្សារបស់យុវជនប៉ាឡេស្ទីនដែលក្តៅក្រហាយដោយសារតែការជិះជាន់ហាមឃាត់ពីសំណាក់អាជ្ញាធរអុីស្រាអែល។

ប្រជាជនប៉ាឡេស្ទីនទាំងចាស់ទាំងក្មេង អ្នករស់នៅតំបន់ហ្សេរូសាឡឹមខាងកើតបាន បញ្ជៀតគ្នាណែនណាន់តាន់តាប់ដើម្បីឡើង ទៅកាន់វិហារអ៊ិស្លាមបុរាណដែលជាទី សក្ការបូជារបស់ពួកគេ។ អស់រយៈពេល ២សប្តាហ៍មកហើយដែលអាជ្ញាធរអុីស្រាអែលបានបិទច្រកចេញចូលនេះមិនឲ្យ ប្រជាជនប៉ាឡេស្ទីនអាយុក្រោម៥០ឆ្នាំ ឡើងទៅទេ ដើម្បីចៀសវាងកុំឲ្យមានអំពើភេរវកម្ម។

ទើបតែនៅថ្ងៃនេះអុីស្រាអែលបានបើកផ្លូវលែងត្រួតពិនិត្យតឹងរឹង ហើយអនុញ្ញាត ឲ្យប្រជាជនប៉ាឡេស្ទីនគ្រប់វ័យចូលទៅ ទីលានវិហារអ៊ិស្លាមបុរាណ។ តាមការផ្តល់ ដំណឹងនេះជាការស្នើសុំពីលោករដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក ចន ឃែរី ដែល យល់ថា ការបិទទីលានវិហារអ៊ិស្លាមបុរាណ វាមិនបានផ្តល់ផលប្រយោជន៍អ្វីទេ ផ្ទុយ ទៅវិញគឺវារឹតតែបញ្ឆេះកំហឹងយុវជនប៉ាឡេស្ទីនឲ្យធ្វើអំពើហិង្សាកាន់តែខ្លាំង។

ជាការពិតណាស់រដ្ឋាភិបាលលោក នេ តាន់យ៉ាហ៊ូ បានរងការរិះគន់ជាខ្លាំងក្នុង រយៈពេលពីរសប្តាហ៍កន្លងមកនេះ។ រដ្ឋា ភិបាលអុីស្រាអែលត្រូវបានសហគមន៍អន្តរជាតិស្តីបន្ទោសថា បានប្រើកម្លាំងជ្រុល ហួសហេតុក្នុងការបិទខ្ទប់អំពើហិង្សាផុសផុលរបស់យុវជនប៉ាឡេស្ទីនដែលការនេះ វាបានបង្កឲ្យលំបាកដល់ប្រជាជនប៉ាឡេស្ទីនទូទៅ ហើយព្រមទាំងដុតកំហឹងរបស់ ពួកគេឲ្យរឹតតែក្តៅងំខ្លាំងឡើងថែមទៀត។

សូមបញ្ជាក់ថា កន្លងមកទីលានវិហារ អ៊ិស្លាមបុរាណនេះជាចំណុចក្តៅដែលជះចេញជាអំពើហិង្សារវាងអុីស្រាអែលនឹងប៉ាឡេស្ទីន ព្រោះវាជាទីសក្ការបូជារបស់ ប្រជាជនអ៊ិស្លាម ហើយទីនោះក៏ជាអតីត វិហារបុរាណជាទីសក្ការៈរបស់ប្រជាជន កាន់សាសនាជ្វីហ្វផងដែរ។ ដើម្បីបញ្ជៀស បញ្ហាការគ្រប់គ្រងចាត់ចែងទីលានវិហារ អ៊ិស្លាមបុរាណនេះត្រូវបានប្រគល់ទៅឲ្យ មូលនិធិមួយរបស់ប្រទេសហ្សកដានី ក៏ប៉ុន្តែ អ៊ីស្រាអែលជាអ្នកត្រួតពិនិត្យការចេញចូល ទៅមក៕

1 (1) 1 (2) 1 (1) 1 (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print