ភ្នំពេញ ៖ កម្ពុជានឹងបើកឲ្យមានការ បណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យបន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យCentury’s 21 Cambodia និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីព្រឹកថ្ងៃទី២៥ខែមករាបានចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នា(MoU) ដើម្បីរួមគ្នាធ្វើការបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា។នេះជាវគ្គបណ្តុះបណ្តាលលើកដំបូងនៅ កម្ពុជាដែលប្រើប្រាស់ពេលវេលាត្រឹមតែ ៣៦ម៉ោង ។
លោកគុយ វ៉ាត អគ្គនាយកនិងជានាយកប្រតិបត្តិក្រុមហ៊ុនCentury’s 21 Cambodia បានថ្លែងថាក្រុមហ៊ុននិងភ្នាក់ងារអចលនទ្រព្យក្នុងប្រទេសកម្ពុជានឹងទទួលបាននូវ ចំណេះដឹងពិតៗពោរពេញទៅដោយវិជ្ជាជីវៈសម្រាប់ប្រកួតប្រជែងជាមួយដៃគូក្នុង ប្រទេសអាស៊ាននិងក្នុងតំបន់ខណៈវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងមានភាពរីកចម្រើន។ ទស្សនវិស័យនិងគោល ដៅរួមធំគឺរួមគ្នាបង្កើនស្តង់ដារនិងវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាតាមរយៈការអប់រំនិងវគ្គបណ្តុះបណ្តាល ព្រមទាំងឈានទៅដល់ការផ្តល់អាជ្ញា ប័ណ្ណទៅឲ្យក្រុមហ៊ុននិងភ្នាក់ងារអចលនទ្រព្យដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ លោកបន្តថាភ្នាក់ងារអចលនទ្រព្យដែល ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់ក៏ដូចជាចំណេះដឹងពិតប្រាកនឹងផ្តល់នូវសេវាកម្មជូនដល់អតិថិជនត្រឹមត្រូវ ។
លោកជួន រតនៈសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថាការរួមគ្នានេះគឺដើម្បីជួយអភិ វឌ្ឍនវិស័យអចលនទ្រព្យកម្ពុជានៅក្នុង ប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។លោកបញ្ជាក់ថា វិស័យអចលនទ្រព្យគឺជា ផ្នែកមួយដែលជំរុញដល់កំណើនសេដ្ឋកិច្ច ជាតិ ។ ដូច្នេះហើយវាទាមទារឲ្យមានការ បណ្តុះបណ្តាលដល់ភ្នាក់ងារឲ្យចេះនូវជំនាញនេះពិតប្រាកដព្រោះកន្លងមកគឺយើងចេះ តែធ្វើនិងអនុវត្តតៗគ្នាប៉ុណ្ណោះ ។
លោកម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយក ដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុលើកទឹកចិត្ត ដល់ដៃគូទាំងពីររួមគ្នាអនុវត្តកិច្ចព្រមព្រៀងនេះឲ្យទទួលបានលទ្ធផលគាប់ប្រសើរ។ ខ្ញុំសូមឲ្យគូស្នេហ៍ទាំងពីរចាប់ដៃគ្នាដោយ ជួយគ្នាទៅវិញទៅមកដើម្បីឲ្យអាជីពរបស់ ភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាទទួលបាននូវទំនុកចិត្តពីអ្នកវិនិយោគ ពិសេសវិនិយោគិនពីបរទេស ។ លោកបន្តថាអ្នកកាន់អាជ្ញាប័ណ្ណជាភ្នាក់ងារអចលនទ្រព្យត្រូវតែចេះជំនាញមួយពិតប្រាកដនិងត្រូវផ្តល់នូវភាពសុចរិតក្នុងប្រតិបត្តិការទិញ លក់និងជួលអចលនទ្រព្យ ។
លោក ចេង ខេង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជាថ្លែង ថាគុណតម្លៃនិងសារសំខាន់នៃការផ្តួចផ្តើម វគ្គបណ្តុះបណ្តាលនេះជាចំណុចវិជ្ជមានក្នុង វិស័យអចលនទ្រព្យកម្ពុជា ។ លោកជឿ ជាក់ ថាទស្សនវិស័យនេះនឹងទាក់ទាញបាននូវវិនិ យោគទុនពីបរទេសមកកាន់តែច្រើនឡើង ។
តាមច្បាប់បើចំពោះភ្នាក់ងារដែលមិន គោរពតាមក្រមសីលធម៌និងវិន័យនឹងមានការពិន័យនិងអាចឈានទៅដល់ការដកហូតអាជ្ញាប័ណ្ណជាភ្នាក់ងារអចលនទ្រព្យ ។
អ្នកស្រីគ្រីស រចនីហ្វុង នាយិកាក្រុមហ៊ុន Century’s 21 Cambodia ថ្លែងថា យើងចង់ បានបំផុតគឺការពង្រឹងសមត្ថភាពដល់ភ្នាក់ ងារអចលនទ្រព្យឲ្យឈានដល់កម្រិតសមត្ថភាពខ្ពស់មួយមានឥរិយាបថល្អត្រឹមត្រូវមានចំណេះដឹងនិងជំនាញដើម្បីប្រកួតប្រជែងយ៉ាងមានប្រសិទ្ធភាពនិងប្រកបដោយ មោទនភាពជំនាញវិជ្ជាជីវៈដែលអាចឈានទៅប្រកួតជាមួយភ្នាក់ងារពូកែៗនៅក្នុង ទីផ្សារអាស៊ាន និងបណ្តាប្រទេសនៅតំបន់ អាស៊ីប៉ាស៊ីហ្វិកដូចជា ហុងកុង ជប៉ុន តៃវ៉ាន់ អូស្ត្រាលីជាដើម ៕ វឌ្ឍនា