ខេត្តកណ្តាល ៖ រថយន្តដឹកឈើល្មើសច្បាប់ ប្រភេទកំណាត់ឈើជ្រុងមានចំនួនសរុប៣០កំណាត់ស្មើ១០, ៩២៣ម៉ែត្រគូប ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលចាប់បានរួចប្រគល់ទៅអោយសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលចាត់ការបន្ត ។
ករណីបង្ក្រាបរថយន្តដឹកឈើប្រភទកំណាត់ឈើជ្រុងធ្វើ ឡើងនៅចំណុចផ្លូវលំ ក្នុងភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១២ និង៥នាទី ថ្ងៃទី២៥/០១/២០១៧ ។ ដោយឡែក អ្នកបើកបរ និងអ្នករួមដំណើរបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តដឹកឈើល្មើសនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សលាយ បៃតង ពាក់ស្លាកលេខ ភ្នំពេញ៣B-៤៩០៥ ។
ក្រោយពីបានពិនិត្យរួចកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានប្រគល់ឈើដែលផ្ទុកក្នងរថយន្តអោយសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល ចាត់កាតបន្តតាមនីតិវិធី ។ លុះដល់ថ្ងៃទី២៦/០១/២០១៧ វេលាម៉ោង៩.០០នាទី ទើបបង្កើតគណៈកម្មការចំរះុ ។
សមត្ថកិច្ចបន្តថា គណះកម្មការចំរុះរួមមាន ៖
លោក ឈាង ធីណា នាយផ្នែករដ្ឋបាលព្រៃឈើតាខ្មៅ លោក ឆៃ បូណា នាកយរដ្ឋបាលសាលាស្រុក
លោក វ/ត្រី ថាច ផល្លា អធិការរង លោកវ/ត្រី គឹម សំអាត អធិការរង លោក អំ ចាន់បូរិត នាយសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល. លោក ហែម តារា នាយរងសង្កាត់ លោក គួន រាឌី មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល លោកអ/ឯក ព្រាប សុផា នាយផ្នែក លោក អ/ទោ រត្ន័ ឆន នាយរងផ្នែកប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល លោក ពិន តុល មន្ត្រី រដ្ឋបាលសាលាស្រុក ។
ជាលទ្ធផលនៃការត្រួតពិនិត្យរកឃើញឈើមានដូចខាងក្រោម ៖
១. ៣៥ × ៤៥ ប្រវែង ៤.៥mជាប្រភេទ ឈើម្រិញ
២. ៤០ × ៤៥ ប្រវែង ៥ mឈើម្រិញ
៣. ៥៥×៦០ ប្រវែង៥m –
៤. ៤០×៥០ ប្រវែង៤m. –
៥. ៤៥×៥០ប្រវែង ៤m. –
៦. ២០×៣៥ប្រវែង ៤m. –
៧. ២០×៣៥ប្រវែង៤m. –
៨. ៣៥×៤០ប្រវែង ៦m. –
៩. ២០×៤០ប្រវែង៣m. –
១០.៤០×៤០ប្រវែង៦m. –
១១.៤០×២០ប្រវែង៤m. –
១២. ២០×៣៨ប្រវែង៤m. –
១៣. ៣៥×២០ ប្រវែង៤m. –
១៤. ៤០×២០ប្រវែង៤m. –
១៥ .៣០×២០ ប្រវែង៤m. –
១៦ . ២០×៤០ប្រវែង៤m. –
១៧ . ២០×៤០ប្រវែង៤m. –
១៨ .៤០×២០ប្រវែង ៣ m. –
១៩. ៤០×២០ ប្រវែង៣m. –
២០ . ៣០×២០ប្រវែង៣m. –
២១ .៤០×២០ ប្រវែង៣m. –
២២ . ៤០×២០ ប្រវែង៣. –
២៣ . ៤០×២០ ប្រវែង៣m. –
២៤ . ៥០×២០ ប្រវែង៣m. –
២៥ . ៤០×២០ ប្រវែង៣m. –
២៦ . ៤០×១០.ប្រវែង២m. –
២៧ .៣០×២៥ ប្រវែង២m(ឈើបេង)
២៨ . ៣០×២៥ប្រវែង២m(ឈើបេង)
២៩.៣០×៤០ប្រវែង២,៥m(ឈើបេង)
៣០ .១៥×៥០ប្រវែង២m(ឈើបេង)
~ ២៦ កំណាត់ជាប្រភេទ (ឈើម្រិញ)
~ ០៤ កំណាត់ ប្រភេទ(ឈើបេង)
ឈើប្រភេទកំណាត់ជ្រុងមានចំនួនសរុប ៣០ កំណាត់
ស្មើរ ១០, ៩២៣ម៉ែត្រគូប ។
ការត្រួតពិត្យបានបញ្ចប់នៅម៉ោង១៧.០០ នាទី នាថ្ងៃ ខែឆ្នាំដដែល ៕