ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅតាមដងទន្លេសេកុង នឹងទន្លេមេគង្គដែលត្រូវបានឲ្យចាកចេញរយ:ពេល១ខែឥឡូវព្រម ទទួលយកនូវការពន្យាពេលរុះរើផ្ទះរបស់អភិបាលក្រុងហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេកុងនឹងទន្លេមេគង្គ ដែលជាចំណីផ្លូវផងនោះចាប់ពីគុលស្ពានអតីតៈដំណាក់ស្តេចចាស់ រហូតដល់គល់ស្ពានមេគង្គ ដែលត្រូវលោកអភិបាលក្រុងដាក់សេចក្តីប្រកាសឲ្យរុះរើផ្ទះចេញ ក្នុងរយៈពេល១ខែនោះឥឡូវត្រូបានលោកអភិបាលខេត្តប្រជុំ គណៈបញ្ចាការឯកភាពឲ្យលោកអភិបាលក្រុងដឹកនាំក្រុមការងារ ហៅប្រជាពលរដ្ឋមកជួបជុំជូនដំណឹងនៃការពន្យាពេលដល់ខែ៦ឬក៍ខែ៧ទើបឲ្យចេញ។

ពិធីនេះប្រព្រឹត្តិទៅវេលាម៉ោង ៣.៣៥នាទី ថ្ងៃទី២៦ខែមករា ឆ្នាំ២០១៧ នៅលើសាលាឆទានវត្តប៉ាចុង ភូមិប៉ាចុង ឃុំព្រះបាទ សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែងបានឲ្យដឹងក្នុងពិធីនេះ ជូនដំណឹងដល់ប្រជាពលរដ្ឋដើម្បីឲ្យដឹងនឹងជ្រាបច្បាស់ថា: ក្រោយពីបានប្រជុំគណ:បញ្ចាការឯកភាពខេត្តរួច បានសម្រេចថាអាចនឹងពន្យាពេលឲ្យបងប្អូនដែលរស់នៅចំណុចខាងលើនោះ រហូតដល់ខែ៦ទៅដល់ខែ៧បន្តទៀត ព្រោះកំណត់១ខែមុននោះវាមានរយ:ពេលខ្លីពេកសម្រាប់ពួគគាត់ក្នុងការត្រៀមខ្លួន លោកបន្តទៀតថា: ក្នុងពេល៥.៦ខែខាងមុខនេះ គណ:បញ្ចាការឯកភាពខេត្តកំពង់សិក្សារកដីណាដែលសំរម្យ ជូនដល់ពួគគាត់នឹងថវិការមួយចំនួនសម្រាប់រុះរើនឹងដឹកជញ្ចូនទៅរកកន្លែងថ្មី គួរបញ្ចាក់ផងដែរ ការដោះដូរគឺសម្រាប់តែអ្នករស់នៅពិតប្រាកដតែប៉ុណ្ណោះ ហាមមានអ្នកថ្មីបន្លំចូលនៅក្រោយបន្តទៀត ហើយលោកនឹងឲ្យក្រុមការងារជាមួយភូមិឃុំចុះជំរឿនស្រង់សត្ថិតិ ហើយចំពោះធ្វើពិធីបុណ្យទន្លេនៅតែធ្វើដដែល ទៅតាមរាជរដ្ឋាភិបាលដែលបានកំណត់គឺចាប់ពីថ្ងៃទី២៤.២៥.២៦ខែមិនាខាងមុខនេះ។

បងប្អូនប្រជាពលរដ្ឋ បានសំដែងការត្រេកអរយ៉ាងខ្លាំងនូវការពន្យាពេលដល់ទៅប្រាំមួយខែទៀត នឹងរកដីថ្មីសំរាប់ឲ្យពួគគាត់រស់នៅសំរម្យ របស់ឯកឧត្តមអភិបាលខេត្តនឹងលោកអភិបាលក្រុងដែលបានគិតគូរដល់ពួគាត់ដែលគ្មានដីរស់នៅពិតប្រាកដ ហើយពួគគាត់ក៍អគុណទុកជាមុនដល់គណ:បញ្ចាការឯកភាពខេត្តផងដែរ។

គួរបញ្ចាក់ផងដែរថាចំពោះដីដែលត្រូវបែងចែកឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិត១០០គ្រួសារនោះនៅមិនទាន់កំណត់ទីតាំងពិតប្រាកដនៅឡើយទេ ៕ ដោយ ៖ មាស សុផាត

...

IMG_0600 IMG_0601 IMG_0602 IMG_0603 IMG_0604 IMG_0605 IMG_0606

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print