សមត្ថកិច្ចថៃ នៅមិនទាន់ឃាត់ខ្លួនជនសង្ស័យជនជាតិថៃបាញ់សម្លាប់ពលករខ្មែរ៣នាក់ នៅក្នុងប្រទេសថៃខ្លួនឯងនៅឡើយនោះទេ

ចែករំលែក៖

ប្រទេសថៃ ៖ យោងតាមប្រភពព័ត៌មានពីប្រទេសថៃឱ្យដឹងថា មកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ សមត្ថកិច្ចថៃមិនទាន់ត្រូវបានចាប់ឃាត់ខ្លួនជនជាតិថៃម្នាក់ដែលបានបាញ់សម្លាប់ពលករខ្មែរ៣នាក់ក្នុងចំណោម៤នាក់ នៅក្នុងប្រទេសថៃនៅឡើយនោះទេ បន្ទាប់ពីកើតមានអំពើបាញ់ ប្រហារ ប្រើប្រាស់ដោយកាំភ្លើងខ្លីដោយក្មេងស្ទាវជន ជាតិថៃបាញ់មកលើពលករខ្មែរទាំង៤នាក់ដែលនៅក្នុងចំការអំពៅ បណ្តាលស្លាប់៣នាក់ និងម្នាក់ទៀតរត់គេចខ្លួនដោយសុវត្ថិភាព គ្មានមូលហេតុច្បាស់លាស់នៅក្នុងខេត្ត សុផាន់បុរី កាលពីកន្លងទៅថ្មីនេះ។

សូមបញ្ជាក់ថា បើតាមការដកស្រង់ចេញពីកាសែតថៃឱ្យដឹងថា មានពលករខ្មែរ៤នាក់ ជាកម្មករកាប់អំពៅ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នៅចំណុចចំការអំពៅមួយកន្លែង ក្នុងស្រុកអ៊ូថង ខេត្តសុផាន់បុរី ត្រូវបានក្មេងស្ទាវជាជនជាតិថៃម្នាក់ដែលពួកគេបានស្គាល់គ្នានិងធ្លាប់ស៊ីផឹកជាមួយគ្នានៅក្នុងបរទេសថៃនោះផងដែរ បានយកកាំភ្លើងដេញបាញ់សម្លាប់ពលករខ្មែរទាំងនោះ គ្មានមូលហេតុ បណ្តាលឱ្យស្លាប់២នាក់នៅកន្លែងកើតហេតុនិងម្នាក់ទៀត រងរបួសធ្ងន់គេសង្ឃឹមថាមិនអាចរស់មានជីវិតនោះទេ ចំណែកម្នាក់ទៀតរត់គេចខ្លួនពីការបាញ់ប្រហារ ។

ការបាញ់ប្រហារនោះដែរ ក្រោយពីមានពលករខ្មែរម្នាក់បានជិះម៉ូតូទៅជួបឃាតករ ជនជាតិថៃនោះ មិនដឹងនិយាយពីរឿងបញ្ហាអ្វីនោះឡើយ។លុះបន្ទាប់មកស្រាប់តែពលករខ្មែរ ម្នាក់នោះជិះម៉ូតូត្រឡប់មកចំការអំពៅវិញ ស្រាប់តែជនជាតិថៃជាឃាតករដែលគេស្គាល់ឈ្មោះ បែង អាយុ២៦ឆ្នាំ ជិះម៉ូតូដេញតាមពីក្រោយ ហើយក៏ទាញ់កាំភ្លើងខ្លីពីចង្កេះ បម្រុងបាញ់ពលករខ្មែរដែលទៅជួបជនជាឃាតករនោះ ។

ឃើញបែបនោះពលករខ្មែររូបនោះបានរត់គេចចូលជំការអំពៅ ហើយក៏ត្រូវជនជាឃាតករជនជាតកថៃបាញ់សន្ធាប់ពីក្រោយអស់ជាច្រើនគ្រាប់ ឃាតកររូបនោះរត់គេចខ្លួនបាត់។

ក្រោយមកទើបសមត្ថកិច្ចថៃ ចុះមកដល់កន្លែងកើតហេតុពិនិត្យឃើញ មានពលករខ្មែរនៅក្នុងចំការអំពៅ២នាក់ស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀតទទួលរងរបួសធ្ងន់ ត្រូវបានគេដឹកអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគេរំពឹងថា ពលករខ្មែររងរបួសធ្ងន់មិនអាចគេចផុតពីសេចក្តីស្លាប់នោះទេ បញ្ហានេះតម្រួតថៃកំពុងបើការស្រាវជ្រាវស៊ើបអង្កេតដើម្បីតាមស្វែងរកចាប់ជនសង្ស័យជាឃាតករ៕ សំ វិច្ឆិកា

...

IMG_0616 IMG_0617 IMG_0618 IMG_0619 IMG_0620

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print