ខេត្តពោធិ៍សាត់ ៖ អគ្គីភ័យឆាបឆេះតូបលក់ឥវ៉ាន់អស់ចំនួន៣ខ្នង អាជ្ញាធរមានសមត្តកិច្ចសន្ធិដ្ឋានថា អាច បណ្ដាលមកពីផ្ទុះសេខ្សែភ្លើងហើយឆ្លងចរន្តអគ្គីសនី ចេញពីតូបលក់ឥវ៉ាន់មួយកន្លែងនៅម្តុំនោះក៍រាលឆាបឆេះបន្តតែម្តង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៣និង៥៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្សារបត់រំដួល ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា តូបលក់ឥវ៉ាន់ទាំង០៣ខ្នង ដែលត្រូវបានអគ្គីភ័យឆាបឆេះខាងលើ មានម្ចាស់ ៖
ទី១ឈ្មោះ ឈន សុខុន ភេទប្រុស អាយុ ៣៨ឆ្នាំ ឆេះតូបអស់ចំនួន ១ខ្នង ទំហំ ៦ម៉ែត្រគុណនឹង ៨ម៉ែត្រ អស់ទាំងស្រុងខូចខាតរួមមាន,លុយខ្មែរចំនួន ១៣.៥០០.០០០រៀល,ផ្លាកទីនចំនួន ២.៥ដំឡឹងកន្លះ,មាសចំនួន ៥ជី,បន្តោងពេជ្រចំនួន ១គ្រាប់ ទំហំ(៥)លី និងឥវ៉ាន់ចាប់ហួយមួយចំនួនធំទៀត។
ទី២ឈ្មោះ ញឹុក សុផល ភេទប្រុស អាយុ ៣៧ឆ្នាំ ឆេះតូបអស់ចំនួន ១ខ្នង ទំហំ ៦ម៉ែត្រគុណនឹង ១៥ម៉ែត្រ អស់ទាំងស្រុងរួមមាន,លុយខ្មែរចំនួន ៦០.០០.០០០រៀល និងលុយដូល្លាចំនួន ៣០.០០០$ ព្រមទាំងឥវ៉ាន់ចាប់ហួយមួយចំនួនធំផងដែរ។
ទី៣ឈ្មោះ ក្រូច សុខន ភេទប្រុស អាយុ ៤៨ឆ្នាំ ឆេះតូបអស់ចំនួន មួយចំហៀង ទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ប៉ុន្តែពុំមានបណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បាតិអ្វីផ្សេងៗនោះទេ។
ប្រភពព័ត៌មានខាងលើបន្តថា ការដែលអគ្គីភ័យឆាបឆេះខាងលើនេះ ត្រូវបានគេសង្ស័យបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងហើយក៍ឆ្លងចរន្តអគ្គីសនីឆាបឆេះរាលដាលចេញពីតូបម្ចាស់ឈ្មោះ ឈន សុខុន ក្នុងនោះដោយការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញចំនួន ២រថយន្ត និងរថយន្តដឹកទឹករបស់ប្រជាពលរដ្ឋអស់ចំនួន ២រថយន្តទៀត ទើបគ្រប់គ្រងស្ថានភាពការឆាបឆេះនេះបានជាស្ថាពរ ប៉ុន្តែទោសជាយ៉ាណាក្តីក៍សំណាងដែរដែលកម្លាំងសមត្តកិច្ចស្ថាប័ននានា និងប្រជាពលរដ្ឋសហការគ្នាជួយអន្តរាគមន៍ទាន់ពេល ព្រោះតំបន់នេះទីប្រជុំជន(ផ្សាេបត់រំដួល)។
ប្រភពដដែលខាងលើនេះបន្តទៀតថា បញ្ហាហ្នឹងសមត្តកិច្ចស្ថាប័នពាក់ព័ន្ធនានា កំពុងបើកការសើបអង្កេតនិងធ្វើការស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុជាក់ល័ក្ខ ព្រមទាំងចំនួនការខូចខាតសរុបជាផ្លូវការពិតប្រាកដ ៕ បុឹមពិន