មុត ឧត្តម នឹងបង្ហាញមុខឡើងវិញជាមួយបទចម្រៀងOriginal ថ្មី

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជិត៤ឆ្នាំហើយម្ចាស់បទ”ខោរិបគូថខ្លី”គឺលោក មុត ឧត្តម បានបាត់មុខពីសិល្បៈ។ ការបាត់មុខគឺក្រោយពីផលិតកម្មពន្លឺនាគហោះ និងឆ្លងដែនបានផ្អាកដំណើរការផលិតបទចម្រៀង ប៉ុន្តែតារាចម្រៀងរូបនេះគ្រោងនឹងចេញបទម្រៀងOriginal ថ្មីមួយនៅពេលដ៏ខ្លីខាងមុខនេះបន្ទាប់ពីវិលមកពីការច្រៀងនៅប្រទេសបារាំងនិងកាណាដាប្រកបដោយជោគជ័យនោះ។

គេចាំបានថាមុត ឧត្តមគឺជាតារាចម្រៀងលេចធ្លោរម្នាក់កាលពីអំឡុង១០ឆ្នាំមុនបន្ទាប់ពីបទចម្រៀងល្បីៗរបស់លោកជាច្រើនវាយលុកក្នុងទីផ្សារ។ តារាចម្រៀងរូបនេះបានស្ងប់ស្ងាត់មួយរយៈធំបន្ទាប់ពីលោកសម្រេចចិត្តចូលរោងការ ប៉ុន្តែការចេញទៅច្រៀងរាំនៅក្រៅស្រុកលោកនៅតែមានសកម្មភាពជាហូរហែរ។ ថ្លែងបញ្ជាក់ពីប្រទេសកាណាដា តារាចម្រៀងវ័យ៣៣ឆ្នាំរូបនេះលើកឡើងថា លោកមិនបានបោះបង់ចោលអាជីពជាអ្នកចម្រៀងនៅឡើយនោះទេ។ លោកបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកមានភារៈច្រើននិងកិច្ចការងារខាងក្រៅ ជាមួយនឹងសកម្មភាពសិល្បៈក្រៅស្រុក ពិសេសលោកក៏បានបំពេញការងារជាមួយសមាគមខ្មែរមួយចំនួននៅប្រទេសបារាំង និងកាណាដាដើម្បីរៀបចំឲ្យមានការអញ្ជើញតារាចម្រៀង តារាសម្តែងពីកម្ពុជាចេញច្រៀងនៅក្រៅស្រុក។ លោកបញ្ជាក់ដែរថា ក្រោយពីវិលទៅដល់កម្ពុជាក្នុងអំឡុងចុងសប្តាហ៍នេះលោកនឹងបញ្ចេញស្នាដៃបទចម្រៀងថ្មីមួយបទដែលជាបទចម្រៀងនិពន្ធថ្មីបែបមនោសញ្ចេតនាគឺបទ”មនុស្សធាត់ក៏មានបេះដូង” ដែលលោកបានបញ្ចប់ការថតសំឡេងរួចហើយគឺនៅតែការចេញថតជាMVប៉ុណ្ណោះ។ លោកបន្តថា បទចម្រៀងនេះអាចនឹងចេញផ្សាយលើបណ្តាញសង្គមមួយចំនួនពិសេស You Tube ក្នុងអំឡុងចុងខែមីនា ឬដើមខែមេសាឆ្នាំ២០១៧នេះ។ តារាចម្រៀងរូបនេះលើកឡើងដែរថា បទចម្រៀងថ្មីOriginal នេះនឹងត្រូវផលិតដោយផលិតកម្ម Clap Your Hand ហើយអ្វីដែលោកចង់បញ្ចេញស្នាដៃថ្មីនេះព្រោះតែចង់លើកកម្ពស់វិស័យបទចម្រៀងថ្មីបន្ត គ្រាដែលបទចម្រៀងថ្មីរបស់អ្នកនិពន្ធខ្មែរយើងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជនក្នុងពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាលោកនៅមិនទាន់សន្និដ្ឋានបាននៅឡើយទេថា តើបទចម្រៀងថ្មីរបស់លោកនឹងទទួលបានការគាំទ្រយ៉ាងដូចម្តេចពីទស្សនិកជននៅឡើយ?

លោកបន្តថា ការខកខានឡើងឆាកតន្ត្រីកន្លងមកគឺដោយសារតែមិនមានបទចម្រៀងថ្មីសម្រាប់ទស្សនិកជនទោះបីជាមានស្ថានីយទូរទស្សន៍ជាច្រើនទាក់ទងឲ្យលោកឡើងច្រៀងក៏ដោយ។ តារាចម្រៀងរូបនេះលើកឡើងដែរថា លោកនឹងពិចារណាក្នុងការឡើងកម្មវិធីទូរទស្សន៍ជាថ្មីនៅពេលខាងមុខនេះដែរ។ ប៉ុន្តែលោករំពឹងថា ការបង្ហាញវត្តមានបទចម្រៀងជាថ្មីរបស់លោកក្រោយពេលស្ងាប់ស្ងាត់អស់ជាច្រើនឆ្នាំនេះនិងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លោកជាថ្មីដែរ៕ វឌ្ឍនា

...

mot oudom (3) mot oudom (10) mot oudom (9) mot oudom (17) mot oudom (11) mot oudom (15) mot oudom (6) mot oudom (16) mot oudom (2) mot oudom (1) mot oudom (4) mot oudom (14) mot oudom (7) mot oudom (13) mot oudom (12) mot oudom (8) mot oudom (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print