ឃាត់ខ្លួនក្រុមជក់ថ្នាំញៀន១០នាក់បញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជក់ថ្នាំញៀន១០នាក់ត្រូវបានកម្លាំងនគរបាលផ្នែក គ្រឿងញៀនសហការជាមួយនគរបាល ប៉ុស្តិ៍កាហែង ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមមន្រ្តីនគរបាលប៉ុស្តិ៍កាហែង បានឲ្យដឹងថា ជនសង្ស័យជក់ថ្នាំញៀន ទី១.ឈ្មោះ សុខ គង់ ភេទ ប្រុស អាយុ២០ ឆ្នាំ ទី២.ឈ្មោ លឹម មេង ហ៊ុយ ភេទប្រុស អាយុ២០ឆ្នាំ ទី៣.ឈ្មោះ រឹត ឧត្ដម ភេទ ប្រុស អាយុ២០ឆ្នាំ ទី៤.ឈ្មោះ ហាប់ ចិត្រា ភេទប្រុស អាយុ ២០ឆ្នាំ ទី៥.ឈ្មោះ ងួន សុផានិត ភេទ ប្រុស អាយុ២០ឆ្នាំ ទាំង៥នាក់នេះរស់នៅឃុំផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ទី៦.ឈ្មោះ សាន ផល្លា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបុស្ស តានៃ ឃុំកាហែង ស្រុក សំរោងទង ទី៧.ឈ្មោះ សាត់ សុចាន់ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិបុស្ស តានៃ ឃុំកាហែង ទី៨.ឈ្មោះ រ៉ាន រាយុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិតាំង ស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ទី៩.ឈ្មោះ ខុន ឆេងលីម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាំង ស្រឡៅ និងទី១០.ឈ្មោះ វ៉ាប់ សម្ភស្ស ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិថ្នល់ បំបែក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។

មន្រ្តីដដែលបញ្ជាក់ថា ជាមួយការឃាត់ខ្លួនជនទាំង១០នាក់នេះ សមត្ថកិច្ចបាន ដកហូតម៉ូតូ៥គ្រឿង និងថ្នាំញៀន១កញ្ចប់ ខណៈដែលពួកគេកំពុងសម្ងំជក់នៅក្នុងផ្ទះបាយនៃផ្ទះជួលខាងលើនេះ។

បច្ចុប្បន្នជនសង្ស័យប្រើប្រាស់ថ្នាំញៀន សមត្ថកិចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ សេនា ស័ក្តិ

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print