ប្រច័ណ្ឌប្រពន្ធនិយាយជាមួយប្រុស ទាញស្បែកជើងកែងវាយក្បាលសន្ធាប់យកៗ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ស្ត្រីជាប្រពន្ធបានរងរបួសបែកក្បាល ដេរអស់៣ថ្នេរ ខណៈបុរសជាប្ដីមានការប្រចណ្ឌ័ ហើយបានប្រើហឹង្សា យកស្បែក ជើងកែងវាយទៅលើក្បាលយ៉ាងសន្ធាប់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសជាប្តីបង្កហេតុមានឈ្មោះ ឡឹក លីហ៊ាន អាយុ៤០ឆ្នាំ (បានរត់គេចខ្លួនភ្លាមៗ)  មុខរបរកសិករ មានទីលំនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ចំណែកស្ត្រីជាប្រពន្ធឈ្មោះ កែវ សុផល អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិគគីឃុំគគីរ ស្រុករមាសហែក ។នារីរងគ្រោះត្រូវបានអ្នកភូមិ និងក្រុមគ្រួសារដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុក អាការរបួសក្បាលដេរអស់៣ថ្នេរ ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុឃើញប្ដីប្រពន្ធមានជម្លោះពាក្យសំដីនិងគ្នាយ៉ាងខ្លាំងដោមានចិត្តប្រចណ្ឌ័ប្រពន្ធនិយាយជាមួយអ្នកភូមិរបងប្រមាណ១៥នាទីក្រោយមកស្រាប់តែបុរសជាប្ដីបានទាញយកស្បែកជើងកែងរបស់ប្រពន្ធមកវាយយ៉ាងសន្ធាប់បណ្ដាលឲ្យ ស្រែកអ្នកភូមិជួយនិងយំយ៉ាងខ្លាំងបន្ទាប់ពីប្រើហឹង្សារួចមកបុរសជាប្ដីបានរត់គេចខ្លួនភ្លាមៗ។ស្ត្រីជាប្រពន្ធត្រូវបានដឹកមកសងគ្រោះនៅមន្ទីពេទ្យរីឯបុរសសង្ស័យជាប្ដីត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវដើម្បីស្វែងរកឃាត់ខ្លួនផងដែរ ៕ យឹម សុថាន

nkd3 (3) nkd3 (2) nkd3 (1)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print