នារីធ្វើការក្នុងប្រលានយន្តហោះស្រវឹងបើករថយន្តបុកម៉ួតូរបួស២នាក់ និងបន្តបុកចូលផ្ទះពលរដ្ឋរងខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវនារីរូបស្រស់ម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងបើកបររថយន្តមកបុកពីក្រោយពេញទំហឹង ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកចូលផ្ទះបាក់ទ្វារនិងបុករថយន្តឡិចស៊ីស១គ្រឿងរបស់ម្ចាស់ផ្ទះរងការខូតខាត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣៥រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះលេខ២០៧ ស្ថិតនៅលើផ្លូវបេតុងវត្តអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កខាងលើម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-8963 បើកបរដោយនារីម្នាក់ជនបង្កឈ្មោះពៅ សុបញ្ញាណាផា អាយុ២២ឆ្នាំ ធ្វើការក្នុងប្រលានយន្តហោះពោធិ៍ចិនតុង ស្នាក់នៅផ្លូវ១១០ ផ្ទះលេខ៤៦Eo ក្រុម៥ ផ្សារដេប៉ូ៣
ខណ្ឌទួលគោក។ រីឯជនរងគ្រោះបុរស២នាក់រងរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកឯរថយន្តរបស់ម្ចាស់ផ្ទះខូចខាតម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ1AN-1646 ។

តាមសាក្សីពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌សលាយផ្កាឈូក តាមផ្លូវបេតុងអង្គតាមិញទិសដៅពីជើងទៅត្បូង រីឯរថយន្តបង្កម៉ាកហាយឡែនឌ័របើកបរដោយនារីស្រវឹងជោកជាំមកពីក្រោយស្រមទិសគ្នា ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតមកស្តាំដៃបានទៅបុកពីក្រោយម៉ូតូពេញទំហឹងហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលបុកចូលទ្វារផ្ទះលេខ២០៧ និងប៉ះរថយន្តរបស់ម្ចាស់ផ្ទះម៉ាកឡិចស៊ីស ខូចខាតយ៉ាងដំណំ ហើយប៉ើងបុរសរងគ្រោះទាំង២នាក់ ម្នាក់ខ្ទាតទៅក្នុងផ្ទះ ម្នាក់ទៀតខ្ទាតទៅលើថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយក្លីនិកឯកជនដឹកទៅសង្គ្រោះ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរខណ្ឌចុះពិនិត្យនៅកន្លែង រួចប្រគល់ឲ្យជំនាញចរាចរណ៍រាជធានីវាស់វែងយករថយន្តបង្ករថយន្តរងគ្រោះនិងម៉ូតូរងគ្រោះ ព្រមទាំងឃាត់នារីបើកបរទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា ៕ សុខាសែនជ័យ

...

image1 image4 image3 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print