រថយន្ដឡង់គ្រីស័របើកបុកម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចចំការឈ្មោះ ហឿង តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិទូយ ឃុំទីចាក់ ស្រុកបកែវ ខេត្តរតនគិរី។

នគរបាលស្រុកបកែវបានឲ្យដឹងថា រវាងរថយន្ដ១គ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F-2006 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនជ្រុលទៅបុក ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1B-2534 ជិះ២នាក់ប្តីប្រពន្ធ ក្នុងទិសដៅបញ្ច្រសគ្នា។

ប្រភពបានបន្តទៀតថា ជនរងគ្រោះឈ្មោះវ៉ែន ឆុច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្ដី រងរបួសធ្ងន់ និងឈ្មោះហឹម រ៉ុន ភេទស្រី អាយុ ៣០ឆ្នាំជនជាតិខ្មែរ ត្រូវជាប្រពន្ធ រងរបួសស្រាលអ្នកទាំង២ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅមណ្ឌលសុខភាពស្រុកបកែវ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិ អុល ឃុំ ប៉ាតាង ស្រុកលំផាត់ រតនគិរី។

ចំណែកអ្នកបើកបររថយន្តបង្កក្រោយពីកើតហេតុចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុុនគរបាលមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ហើយវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៍ឃុំទីងចាក់ដើម្បីរងចាំធ្វើការ ដោះស្រាយគ្នាជាក្រោយ ៕ វុទ្ធឦសាន

...

savuth (2) savuth (5) savuth (4) savuth (3) savuth (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print