ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ ចេញ​លិខិត​បង្កា​ប់​ការផ្អាក​ការងារ​មន្ត្រី​នគរបាល​កាង​វង់ល្បែង​បញ្ជល់​មាន់​ឈ្មោះ«ខេង សុខា»ផ្លូវការណ៍

ចែករំលែក៖

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ បានចេញលិខិតបង្កាប់ការមួយ ស្តីពីការផ្អាកការងារបណ្តោះអាសន្នទៅលើមន្ត្រីនគរបាលជាតិម្នាក់ឈ្មោះ «ខេង សុខា» ។ លិខិតបង្កាប់ការចេញដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ឈ្មោះ ខេង សុខា ជាមន្រ្ដីនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ស័ក្តិ៣ បានដើរតួជាអ្នកកាងវង់ល្បែងជល់មាន់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ គំរាមកំហែងសំឡុតសមត្ថកិច្ចនគរបាលស្រុកគងពិសី ខណៈចុះបំពេញភារកិច្ចបង្ក្រាប ល្បែងស៊ីសង«បញ្ជល់មាន់» កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដែលបានបង្កការរិះគន់យ៉ាងចាស់ដៃពីបណ្តាញទំនាក់ទំនងសង្គម « Facebook» ៕ ជាយក្រុង

...

nkd-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print