នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទឆក់កាបូប

ចែករំលែក៖

ភ្នំពេញ ៖ យុវសិស្ស២នាក់ ត្រូវកំលាំងល្បាតប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ និងទឹកល្អក់ទី៣ ខណ្ឌទួលគោក ឃាត់ខ្លួនបានភ្លាម២ បន្ទាប់ពីពួក គេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនិស្សិតស្រីឆ្នាំទី៤ នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុុម្នាក់បានសម្រេចហើយព្យាយាមរត់គេចខ្លួនមិនរួចកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវ លេខ២៣០ កែងផ្លូវលេខ២៥៥ ក្រុមទី៣ ភូមិ១ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះទី ១-ឈ្មោះ កង សុវណ្ណរ៉ាណូ ហៅ ណូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២D1 វិទ្យាល័យភ្នំពេញថ្មី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ បំប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ( ជាអ្នកឆក់ ) ។ ទី២-ឈ្មោះ ចាន់ សិទ្ធិរាជ ហៅ រាជ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ក សាលា សុវណ្ណភូមិ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រីឯជនរងគ្រោះឈ្មោះ ព្រហ្ម ឆោមពិសី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៤ សាកលវិទ្យា ល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នាក់នៅផ្ទះលេខ៤៧៧ ផ្លូវលេខ៥៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យក ៖ កាបូបស្ពាយពណ៌លឿងម៉ាក Charl &Kieth នៅក្នុង កាបូបនេះមាន ៖ កូនកាបូបក្រឡាការ៉ូពណ៌ស  មានប្រាក់រៀលចំនួន ១២ម៉ឺនរៀល -ប្រាក់ដុល្លារ ចំនួន១៣៥$ -ទូរស័ព្ទដៃពីរគ្រឿងម៉ាក Samsung Mega ពណ៌ ស មានស៊ីមលេខ 089 278496 និងម៉ាក     I phone 5 ពណ៌ស មានស៊ីមលេខ 096 2964645  , បណ្ណ័សម្គាល់ខ្លួននិស្សិត១ ( បានប្រគល់ឱ្យជនរងគ្រោះវិញ ) , ម៉ូតូមួយគ្រឿងម៉ាក Honda C110 ស៊េរី2012 ពាក់ ស្លាកលេខភ្នំពេញ 1BE-6690 មានលេខតួ និងលេខ ម៉ាស៊ីន 8004040 ( ជាម៉ូតូជនសង្ស័យជិះធ្វើសកម្ម ភាពឆក់ ) ។

មន្រ្តីដដែរ បានបន្តទៀតថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩ព្រឹក ជនរងគ្រោះបានជិះម៉ូតូ ម៉ាក Honda zoomerx ស៊េរី2017 ពណ៌ខៀវ-ទឹក ក្រូច ពាក់ស្លាកលេខភ្នំពេញ 1GB-4853 ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ២៣០ ពីកើតមកលិច ពេលមក ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០២ នាក់ជិះម៉ូតូតាមពីក្រោយមកអែបទន្ទឹមខាងស្តាំ ធ្វើ សកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចព្យា យាមជិះគេចខ្លួនរហូតដល់ផ្លូវលេខ១៥០ កែងផ្លូវលេខ ២៦១ ត្រូវបានកំ លាំងល្បាតឃាតមខ្លួន និងចាប់យក វត្ថុតាង ( កាបូបរបស់ជនរងគ្រោះ ) បានជាក់ស្តែងតែ ម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖ស តារា

...

IMG_4919 IMG_4921 IMG_4920

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print