ភ្នំពេញញ ៖ កំលាំងនគរបាលផ្នែកស្រាវជ្រាវរបស់អធិការដ្ឋានខណ្ឌឫស្សី សហការជាមួយនគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ ឃាត់ខ្លួនយុវជន ២នាក់ ដោយរកឃេីញថ្នាំញៀន៩កញ្ចប់ រួចកសាងសំណុំរឿងបញ្ជូនមកខណ្ឌឫស្សីកែវចាត់ការបន្ត ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ជាមុខសញ្ញាប្រេីប្រាស់ថ្នាំញៀន និងចែកចាយនៅក្នុងមូលដ្ឋានផងដែរ ។ ការឃាត់ខ្លួនយុវជនខាងលើនេះធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៤០នាទី នៅចំណុចក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌប្ញស្សីកែវ ។
ជនសង្ស័យទី១-ឈ្មោះ ឡាប សាលីម ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិផ្សារតូច សង្កាត់ទួលសង្កែ និងទី២-ឈ្មោះឯលទៀត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ។ ក្នុងនោះរកឃើញថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន៩កញ្ចប់ និងឧបករណ៍ ប្រេីប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាប្រេីប្រាស់ថ្នាំញៀន និងចែកចាយហេីយកំលាំងនគរបាលបានស្រាវជ្រាវយូរ មកហេីយដែរ ទេីបឈានដល់ការឃាត់ខ្លួននិងថ្នាំញៀននេះ។
សមត្ថកិច្ចបានឱ្យដឹងថា បញ្ហាគ្រឿងញៀននេះកំលាំងនគរបាលខណ្ឌឫស្សីកែវនៅតែបន្តធ្វេីរហូតហេីយសូមឱ្យបងប្អូនចូលរួមសហការ និងផ្តល់ព័ត៌មាន ដេីម្បីឈានដល់ការបង្រ្កាបជនល្មើសទាំងនោះ៕ អរុណរះ