បុរសម្នាក់រងរបួសធ្ងន់ខ្ទេចជើងទាំងសងខាងដោយសារជិះម៉ូតូត្រូវរថយន្តធុនធំបុកពេញទំហឹង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរខ្ទេចជើងទាំងសងខាង ខណៈដែលកំពុងបើកបរម៉ូតូហើយត្រូវបានរថយន្តធុនធំបុកពីក្រោយយ៉ាងពេញទំហឹង។

ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៣០ ខែមករា២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងរវាងរថយន្ត១គ្រឿង ម៉ាក HyunDei ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេពញ 3C-0864 បើកបរក្នុងទិសដៅពី ភ្នំពេញ-ខេត្តព្រះសីហនុ (កើត-លិច) អ្នកបើកបររត់គេចខ្លួន ។

មកដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងក្នុងទិសដៅស្របម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-8148 បើកបរដោយឈ្មោះព្រុំ សុឃីម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅឃុំកោះខ្សាច់ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពពដដែលបានបន្តទៀតថា គ្រោះថ្នាក់នេះ បានបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើងទាំង២ និងបោកក្បាលធ្ងន់ ទាំងមួកការពារ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅខេត្តព្រះសីហនុ ។

ប្រភពបានបន្ថែមថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះឡើង អាចបណ្តាលមកពីរថយន្តបើកជ្រុលល្បឿន ហើយទៅបុកម៉ូតូពីក្រោយតែម្តង តែទោះបីយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវជាក់ស្តែង ។

វត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមច្បាប់ ៕ ឆ្លាម សមុទ្រ

...

kps (2) kps (1) kps (4) kps (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print