នគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនបុរស៥នាក់នាំគ្នាលេងបៀតាមផ្លូវសារធាណៈ

ចែករំលែក៖

ភ្នំពេញ៖ បុរស៥នាក់ត្រូវនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន ខណៈនាំគ្នាលេងបៀបតាមផ្លូវសារធាណៈ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ទី៣១ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះនរោត្តម នៅចំណុចស្ថិតកាដ្នានសំណង់មួយកន្លែង នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទី១ ឈ្មោះ ខៀវ រដ្នាន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំចាក់អង្រែលើ ខណ្ឌមានជ័យ។ ទី២ឈ្មោះ ភោគ ម៉ៃ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំចាក់អង្រែលើ ខណ្ឌមានជ័យ ។ ទី៣ឈ្មោះ ព្រំ សារ៉ាត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំចាក់អង្រែលើ ខណ្ឌមានជ័យ។ ទី៤ ឈ្មោះ ខុម និមិត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំបឹងកេងកង៣ ខណ្ឌចំការមន ។ ទី៥ ឈ្មោះ សួន ម៉េង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំទន្លេបាសាក់ ខណ្ឌចំការមន ។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ទន្លេបាសាក់បាននាំឃាត់ខ្លួនបុរសទាំង៥នាក់ រួមនឹងបៀបមួយចំនួនយកមកប៉ុស្តិ៍ដើម្បីធ្វើកិច្ចសន្យា និងអប់រំឈប់លេងល្បែងស៊ីសងនៅតាមផ្លូវសារធាណៈទៀត ទើបអោយបុរសទាំង៥នាក់វិញត្រឡប់ទៅផ្ទះវិញផងដែរ ៕ ស រស្មី

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print