លោក ហែម ដារិទ្ធ៖ ចប់ចូលឆ្នាំចិននឹងយកប្រាក់រង្វាន់ Soccer League ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ បើយើងចាំមិនខុសទេ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានក្លិបបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែន ជ័យបានសន្យាថាពេលចប់រដូវចូលឆ្នាំចិនរូបលោក និងក្រុមការងារនឹងយកថវិកាដែលជាប្រាក់រង្វាន់របស់ក្រុមកីឡាករបាល់ទាត់ខណ្ឌពោធិ៍សែនជ័យឈ្នះនៅក្នុងព្រឹត្តិ ការណ៍ប្រកួតបាល់ទាត់ Soccer League 2017 យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធ បុប្ផា ។ លោក ហែម ដារិទ្ធបានបញ្ជាក់បែប នេះក្រោយពេលកូនក្រុមរបស់លោកឈ្នះពានរង្វាន់ខាងលើនៅពហុកីឡដ្ឋានជាតិ អូឡាំពិកកាលពីពេលកន្លងទៅថ្មីៗនេះ។

លោក ហែម ដារិទ្ធ បានបញ្ជាក់ថា អ្វីដែលលោកបានសន្យាលោកនឹងធ្វើឲ្យខាងតែបានមិនមែនជាការសន្យាខ្យល់នោះទេ ប៉ុន្តែ សូមរង់ចាំដល់ចប់រដូវចូលឆ្នាំចិនសិន គឺក្នុង ខែកុម្ភៈ ឆ្នាំ២០១៧នេះលោកនិងក្រុមការ ងារគ្រូបង្វឹកព្រមទាំងកីឡាកររបស់សាលាខណ្ឌពោធិ៍សែនជ័យទាំងអស់នឹងរៀបចំ ថវិកាដែលជាប្រាក់រង្វាន់ Soccer League 2017 ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយនឹងជ័យលាភីដែលក្រុមយុវជនសាលាខណ្ឌពោធិ៍សែនជ័យឈ្នះខាងលើនេះដែរ អភិបាលខណ្ឌរូបនេះក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋនិងយុវជនឲ្យចូលរួមលេង កីឡាទាំងអស់គ្នាដើម្បីសុខភាពក៏ដូចជា ចូលរួមគាំទ្រវិស័យកីឡាកម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យកីឡាកាន់តែរីកចម្រើនខ្លាំងឡើង ជាស្តែងដូចជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ Soccer League ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤ឆ្នាំមកនេះ មានការចូល រួមពីមហាជនកាន់តែច្រើនឡើងពិសេសឆ្នាំនេះ មានក្រុមកីឡាបាល់ទាត់ចូលរួម ចំនួន៦៥ក្រុមមកពីទូទាំងប្រទេស ។

គួររំលឹកថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League 2017 ចំណាត់ ថ្នាក់លេខ១បានទៅលើក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យចំណាត់ថ្នាក់លេខ២បានទៅក្រុម ស.ស.យ.ក កំចាយមារ និងចំណាត់ថ្នាក់លេខ៣បានទៅក្រុម អាណាចក្របៃតង ដោយមានការអញ្ជើញ ប្រគល់ពាននិងថវិកា ពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៕ សារីម

...

sarim1 (1) sarim1 (5) sarim1 (2) sarim1 (3) sarim1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print