សិស្សវិទ្យាល័យព្រះអង្គឌួង៣៣០នាក់ ធ្វើទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ ៖ សិស្សានុសិស្សចំនួន៣៣០ នាក់មកពីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែងបានធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីឈ្វេងយល់អំពីដំណើរការជំនុំជម្រះក្តី លើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុង របបខ្មែរក្រហម ក៏ដូចជាឈ្វេងយល់ពីរឿងរ៉ាវមួយចំនួនដែលបានកើតឡើងក្នុង របបនោះ។ របបខ្មែរក្រហមដែលគេជឿថា ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនលាននាក់បាន ស្លាប់បាត់បង់ជីវិតយ៉ាងវេទនាខ្លោច ផ្សាបំផុតដោយការធ្វើទារុណកម្ម សម្លាប់ អត់អាហារ គ្មានថ្នាំសង្កូវព្យាបាល និងការស្លាប់ដោយការធ្វើការងារហួសកម្លាំង និង ដោយអំពើអមនុស្សធម៌ផ្សេងទៀត ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលា ក្តីខ្មែរក្រហមបានថ្លែងថាការយល់ដឹងរបស់យុវជនលើរឿងរ៉ាវសោកនាដកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមជាការចាំបាច់ បំផុត ។ លោកសង្កេតឃើញថាទោះបីជា សិស្សានុសិស្សទាំងអស់កើតមិនទាន់របប ខ្មែរក្រហមក៏ពិតមែន ប៉ុន្តែពួកគាត់បានចង ចាំនូវរឿងរ៉ាវផ្សេងៗ អំពីរបបខ្មែរក្រហមតាមរយៈការនិយាយប្រាប់តៗគ្នារបស់ឪពុក ម្តាយ និងជីដូនជីតារបស់ពួកគេ និងជា ពិសេសបានស្គាល់នូវឈ្មោះអតីតមេដឹក នាំខ្មែរក្រហមដែលកំពុងត្រូវបានយកមក ជំនុំជម្រះក្តីនៅចំពោះមុខអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងនោះរួមមាន កាំង ហ្គេកអ៊ាវ ហៅឌុច អតីតប្រធាន គុកទួលស្លែង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា ខៀវ សំផន អតីតប្រមុខ រដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋ មន្ត្រីក្រសួងសង្គមកិច្ចក្នុងរបបខ្មែរក្រហម ។

នៅពេលដែលសួរថាតើប្អូនៗចង់ឱ្យរបបខ្មែរក្រហមប្រល័យពូជសាសន៍វិលមកវិញទេ? សិស្សានុ សិស្សទាំងនេះបានឆ្លើយព្រមៗ គ្នាថាពួកគេមិនចង់ឱ្យមានរបបខ្មែរក្រហមនេះវិលមកវិញទេព្រោះលំបាកខ្លាំង ហើយ គ្មានសាលារៀន វត្តអារាម ហើយសិទ្ធិសេរីភាពសព្វបែបយ៉ាងត្រូវបានលុបបំបាត់រាប់ ទាំងសិទ្ធិ សេរីភាពក្នុងការជ្រើសរើសគូស្រករ ជាដើម។ សិស្សានុសិស្សបានលើកឡើងថានៅក្នុងរបបខ្មែរក្រហមមានតែការចាប់ បង្ខំឱ្យធ្វើការងារ និងហូបមិនស្អែតហើយ កុមារគ្មានឱកាសចូលសាលារៀនឡើយ ។ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថាដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនៅសាលាក្តីខ្មែរក្រហម និងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងបឹងជើងឯក នឹងធ្វើឱ្យយុវជនទាំងនេះកាន់តែមានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីរបបខ្មែរក្រហម ជាពិសេស បានយល់ដឹងថាតើហេតុអ្វីបានជាខ្មែរ ក្រហមបង្កើតមន្ទីរសន្តិសុខ និងកន្លែង វាលពិឃាតមនុស្ស? ៕

...

Neath (2) Neath (3) Neath (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print