ខ្សឹបដាក់ត្រចៀក៖ សាឡង់កាយខ្សាច់បាតសមុទ្រកំពុងតែដំណើរការមុខពយអំពិល

ចែករំលែក៖

ប្រជាពលរដ្ឋអ្នកនេសាទបានឲ្យដឹងថា សាឡង់មួយគ្រឿងកំពុងធ្វើសកម្មភាពកាយខ្សាច់បាតសមុទ្រនៅមុខពយអំពិលក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុជារៀង រាល់ថ្ងៃ។ គេមិនដឹងថា តើសកម្មភាពរបស់សាឡង់នោះមានច្បាប់ទម្លាប់ត្រឹមត្រូវដែរ ឬយ៉ាងណាទេ ប៉ុន្តែសកម្មភាពបែបនេះកំពុងបង្កមហន្តរាយធ្ងន់មិនត្រឹមតែខ្សាច់នោះទេវាធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិថែមទៀតផង ។

សកម្មភាពបូមកាយខ្សាច់នៅមុខពយអំពិលស្ថិតក្នុងភូមិ១ ឃុំទំនប់រលក សង្កាត់ ស្ទឹងហាវ ខេត្តព្រះសីហនុ មានសាឡង់មួយគ្រឿងបូមខ្សាច់ជារៀងរាល់ថ្ងៃ។ ប្រជានេសាទអ្នកនេសាទទឹករាក់ក៏ដូចជាអ្នកចិញ្ចឹមត្រីសមុទ្រនៅស្រុកស្ទឹងហាវកំពុងព្រួយបារម្ភអំពីផលប៉ះពាល់ដល់មុខរបររាល់ថ្ងៃ ព្រោះថាការកកាយខ្សាច់ក្នុងសមុទ្រកន្លែងទឹករាក់ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ការនេសាទ និងការចិញ្ចឹមត្រីរបស់ពួកគាត់។ គេមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបសកម្មភាពបូមខ្សាច់នៅទីនោះឡើយ បើទោះបីជាច្បាប់បានហាមឃាត់ក៏ដោយ ។

ប្រភពអះអាងថា វាជាការត្រូវរ៉ូវគ្នារវាងអាជ្ញាធរជាមួយពួកឈ្មួញថៅកែបូមខ្សាច់ សមុទ្រទាំងនោះ។ សកម្មភាពបូមខ្សាច់ទាំងនោះបានធ្វើឡើងជាចំហ ដោយមិនខ្លាច រអានរណាឡើយ។ ប្រការនេះធ្វើឲ្យប្រជាសហគមន៍នេសាទយល់ថា អាចមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច ទើបគេអាចកកាយបូមយកខ្សាច់ដោយសេរីយ៉ាងដូច្នេះបាន។ ប្រជាពលរដ្ឋនៅក្នុងតំបន់រំពឹងថា អាជ្ញាធរខេត្តព្រះសីហនុនឹងពិនិត្យមើល ករណីនេះឡើងវិញ ៕

...

f4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print