ប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់ឃាត់មនុស្ស២នាក់ម៉ូតូជាង១០គ្រឿងនិងមាន់ជល់៤ក្បាល

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបានចុះឆ្មក់បង្ក្រាបទីតាំង បញ្ជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួន មនុស្សចំនួន២នាក់ ដកហូតម៉ូតូជាង១០ គ្រឿង មាន់ជល់៤ក្បាល រួមនឹងវត្ថុតាងមួយ ចំនួនទៀត ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពី វេលាម៉ោង១ និង១០នាទី ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោម ដើមស្វាយ ខាងក្រោយផ្ទះ ក្នុងភូមិរលួស ឃុំដើមប្ញស ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ។

ការបង្ក្រាបនេះដែរធ្វើឡើងដោយមានការដឹកនាំ និងចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជ អាវុធខេត្តកណ្តាលទើបកម្លាំងកងរាជអាវុធហត្ថ មូលដ្ឋានស្រុកកណ្តាលស្ទឹង ដឹកនាំ កម្លាំង ដោយលោក វរសេនីយ៍ទោ ជុន វណ្ណី មេ បញ្ជាការ ក្រោយពីទទួលព័ត៌មានពីប្រជា ពលរដ្ឋថាមានការលេងល្បែងស៊ីសង បញ្ជល់មាន់ខុសច្បាប់នៅចំណុចខាងលើ ទើបកម្លាំងចុះទៅបង្ក្រាបតែម្តង ។

ជាលទ្ធផលសមត្ថកិច្ចធ្វើការបង្ក្រាបបាន មាន់ជល់ចំនួន៤ក្បាលជាលដែកសម្រាប់ ក្រុងមាន់ចំនួន១, កន្ត្រកដាក់មាន់២, ស្កុត រុំខ្នាយមាន់១១ដុំ , ម៉ូតូចំនួន១៣គ្រឿង រួមមានម៉ាកហុងដាសេ១២៥ចំនួន៧គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ចំនួន៣គ្រឿង ម៉ូតូគុបជ្រុង៥០ចំនួន២គ្រឿង គុបជ្រុង ៧០១គ្រឿង គុបមូល១គ្រឿងម៉ូតូសេ១០០ កូរ៉េចំនួន១គ្រឿង និងឃាត់ខ្លួនបានមនុស្ស ចំនួន២នាក់ ទី១-ឈ្មោះ សំ ចន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ នៅភូមិរលួស ឃុំដើមប្ញស ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល (ម្ចាស់ផ្ទះ ផ្តល់ទីតាំង) និងទី២-ឈ្មោះ សាត ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្កាក់ ឃុំដើម ប្ញស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (អ្នកឈរមើល) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវ បានឃាត់ និងរក្សាទុកនៅទីបញ្ជាការកង រាជអាវុធហត្ថស្រុក ហើយខាងជំនាញកំពុង បន្តតាមនីតិវិធី ៕ ហេង នរិន្ទ្រ

...

Capture-2 Capture5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print