គណៈកម្មការចម្រុះខេត្តបន្ទាយមានជ័យត្រួតពិនិត្យវត្ថុតាងគ្រឿងញៀនសរុបជាង១២គីឡូក្រាម ដើម្បីសុំគោលការណ៍ថ្នាក់លើដុតកម្ទេចចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រឿងញៀនជាង១២គីឡូក្រាម និងធាតុផ្សំផលិតគ្រឿងញៀនមួយចំនួនធំទៀត ដែលកម្លាំងនគរបាល និងអាវុធហត្ថបង្រ្កាបបានកន្លងមក  នៅខេត្តបន្ទាយមាបជ័យនិងបានរក្សាទុកនៅតុលាការ ធ្វើការបើកនិងរាប់ត្រួតពិនិត្យវត្ថុតាងគ្រឿងញៀនពីសំណាក់គណៈកម្មការចម្រុះ ដែលមានសមាសភាពចូលរួមពីអង្គភាពតុលាការ អាជ្ញាធរខេត្តស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍ទៅគណៈកម្មការបំផ្លាញគ្រឿងញៀនថ្នាក់ជាតិធ្វើការដុតកម្ទេចចោល។

ការត្រួតពិនិត្យគ្រឿងញៀនពីសំណាក់គណៈកម្មការចម្រុះខេត្តបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីលោកព្ររាជអាជ្ញារង តេង សម៉ៃ លោក អ៊ិត សម្ភស្ស អនុប្រធានសាលាដំបូងខេត្ត លោក អ៊ុំ រាត្រី អភិបាលងខេត្ត លោកវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសនិងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ គ្រាដែលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសបានកំពុងអនុវត្តមានរយៈពេល៣១ថ្ងៃមកហើយ ក្នុងនោះជនសង្ស័យគ្រឿងញៀនជាង២ពាន់ត្រូវបានកម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនយកទៅអនុវត្តច្បាប់។

លោកវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា គ្រឿងញៀនដែលគណៈកម្មការចម្រុះត្រួតពិនិត្យខាងលើ គឺមានប្រភេទថ្នាំញៀនមេតំហ្វេតាមីនWY ស្មើទម្ងន់សរុប១០,៥៩៥.៤ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក ស្មើនិងទម្ងន់សរុប១៧៧២.៣ និងសារធាតុផ្សំគ្រឿងញៀនមួយចំនួនទៀត ដែលតុលាការសម្រេចកាត់ក្តីជាស្ថារពរ ក្រោយពីផ្តន្ទាទោសជនឧក្រិដ្ឋគ្រឿងញៀនរួចហើយនោះ។

លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា គណៈកម្មការចម្រុះក៏បានត្រួតពិនិត្យនិងឯកភាពគ្នាឃើញថា ហិបដែករក្សាទុកគ្រឿងញៀនមិនមានភាពប្រក្រតីអ្វីនោះឡើយ។ ការត្រួតពិនិត្យឡើងវិញនូវគ្រឿងញៀនខាងលើ ដែលកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បង្រ្កាបបានកន្លងមកនិងបានបញ្ជូនរក្សាទុកនៅតុលាការ ។ លោកស្នងការបានបញ្ជាក់ឱ្យដឹងទៀតថា គឺចង់បង្ហាញឱ្យឃើញពីតម្លាភាព នៃការអនុវត្តច្បាប់គ្រឿងញៀន ដើម្បីបង្ហាញឱ្យមហាជនបានឃើញពីការអនុវត្តនីតិវិធីច្បាប់និងការបង្រ្កាបគ្រឿងញៀនរបស់សមត្ថកិច្ចនិងតុលាការអនុវត្តតាមគោលការណ៍ច្បាប់ និងមានភាពត្រឹមត្រូវក្នុងការផ្តល់ភាពជឿរជាក់ជូនដល់ប្រជាពលរដ្ឋបញ្ចៀសកុំឱ្យមានការសង្ស័យចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនមកលើសមត្ថកិច្ចឬតុលាការពាក់ព័ន្ធនិងគ្រឿងញៀននោះ៕ សំ វិច្ឆិកា

...

IMG_6208 IMG_6212 IMG_6205 IMG_6206 IMG_6211 IMG_6204

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print