ខេត្តរតនគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយម៉ូតូបុកកង់ ខណៈធ្វើដំណើរស្របទិសគ្នា ពីកើតទៅលិចលើ កំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខហាងពន្លកមាស ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងនៅវេលាម៉ោង៤នឹង៤៥ នាទីល្ងាច ថ្ងៃទី៣១ ខែមករាឆ្នាំ២០១៧។
ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារ អាការៈរបួសធ្ងន់ពេកបានស្លាប់ពាក់កណ្តាលផ្លូវ ។
សមត្ថកិច្ចខាងលើបន្តថា គ្រោះថ្នាក់នេះដោយសារបុរសខាងលើជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នគ្មានពាក់មួកសុវត្ថិភាពបុកកង់ ពីក្រោយពេញទំហឹងតែម្តង ។
រហូតដល់ពេលនេះជនរងគ្រោះស្លាប់នៅមន្ទីរពេទ្យ ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ រីឯអ្នកជិះកង់ជនបរទេសជាស្ត្រីរបួសតិចតួចសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងទាក់ទងទៅបណ្តាអធិការដ្ឋានតាមស្រុកឲ្យជួយស្វែងរកសាច់ញាតិដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីផង ៕ វុទ្ធឦសាន