តោខៀវបន្តនាំមុខកំពូលតារាងក្រោយស្មើហង្សក្រហម ខណៈកាំភ្លើងធំបរាជ័យក្នុងទឹកដីខ្លួន

ចែករំលែក៖

ក្រុមខ្លាំងទាំង២ជួបគ្នាគឺហង្សក្រហម Liverpool និងតោខៀវ Chelsea ក្នុងការ ប្រកួតបាល់ទាត់អង់គ្លេស Premier League កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ បាន បញ្ចប់ដោយលទ្ធផល 1-1 ដែលធ្វើឲ្យក្រុមតោខៀវបន្តនាំមុខកំពូលតារាងទៀត។

នៅក្នុងការប្រកួតនោះក្រុមភ្ញៀវChelsea មានឱកាសនាំមុខមុនដោយការស៊ុតបាល់ហ្រ្វីឃីតបញ្ចូលទីពីសំណាក់ខ្សែការពារ សញ្ជាតិប្រេស៊ីល David Luiz ខណៈដែល អ្នកចាំទី Mignolet របស់ហង្សក្រហមមិន បានប្រុងប្រយ័ត្នហើយគិតថា គ្រាប់បាល់ នោះនឹងមិនត្រូវបានទទួលស្គាល់តែអាជ្ញា កណ្តាលលោក Mark Clattenburg បានផ្តល់ គ្រាប់បាល់នេះឲ្យទៅក្រុមតោខៀវ ។

ការប្រកួតឈានចូលតង់ទី២ក្រុមម្ចាស់ផ្ទះហង្សក្រហមមានឱកាសតាមស្មើវិញដោយការតែតបាល់បញ្ចូលទីរបស់កីឡាករ Georginio Wijnaldumពីការបញ្ចូនបាល់ របស់ James Milner នៅនាទីទី៥៧។ ចំណែកនៅនាទីទី៧៦ ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Diego Costa មានឱកាសស៊ុត បាល់ពិន័យ១១ម៉ែត្រ តែអ្នកចាំទីរបស់ ហង្សក្រហមបានក្លាយទៅជាវីរបុរសជួយ រារាំងមិនឲ្យគ្រាប់បាល់ចូលទីហើយលទ្ធ ផលចុងក្រោយក្រុមទាំង២ទទួលបាន១ ពិន្ទុម្នាក់ ។

ចំណែកនៅក្នុងកីឡដ្ឋានEmiratesទឹកដីរបស់កាំភ្លើងធំវិញ ក្រុមរបស់លោកគ្រូ បង្វឹក Arsene Wenger បានរងភាពអាម៉ាស់ ដោយប្រកួតចាញ់ក្រុមភ្ញៀវWatfordដោយ លទ្ធផល 2-1 ។ ខ្សែការពារ Y. Kaboul និងខ្សែប្រយុទ្ធ T. Deeney អាចរកគ្រាប់ បាល់បានយ៉ាងរហ័សឲ្យWatfordនាំមុខ ក្រុមម្ចាស់ផ្ទះ២គ្រាប់មុននៅក្នុងនាទីទី១០ និងនាទីទី១៣ ។

ខ្សែបម្រើវ័យក្មេងសញ្ជាតិនីហ្សេរីយ៉ា Alex Iwobi បានជួយក្រុមកាំភ្លើងធំតាម បានតែ១គ្រាប់វិញ ប៉ុណ្ណោះនៅនាទី៥៨។ ក្រោយចប់ការប្រកួតក្រុម Arsenal ឈរ លេខរៀងទី៣មាន៤៧ពិន្ទុស្មើក្រុមលេខ២ Tottenham Hotspur ៕ ដេវីត

...

lion (5) lion (3) lion (4) lion (8) lion (1) lion (2) lion (6) lion (7)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print