ផ្សារអូរប្ញស្សី ៖ បន្តសហការជាមួយក្រុមជំនាញការងារពាក់ព័ន្ធសុខភាព ចុះត្រួតពិនិត្យទៅលើសំណាក ពីបក្សីដើម្បីយកទៅពិសោធ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការផ្សារអូរប្ញស្សី បានបន្ថែមបន្តសហការជាមួយក្រុមការងារវិទ្យាស្ថាន ប៉ាស្ទ័រអន្តរ ជាតិវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងការិយាល័យបសុពេទ្យខណ្ឌ៧មករា ចុះធ្វើការអប់រំណែនាំពីវិធានការការពារការឆ្លងជំងឺ ពីបក្សី និងបានយកសំណាក ពីបក្សីមានលាមកស្លេសត្បាលពីបំពង់ខ្យល់ និងក្លូអាក់មាន់ទារស់យកទៅពិសោធន៍នៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រផងដែរ ។

ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរប្ញស្សី លោក ឡេង គឹមស្រ៊ុន បានឲ្យដឹងថា បច្ចុប្បន្នផ្សារអូរឫស្សី ជាទីផ្សារមាន់មួយ ដែលគិតជាមធ្យម ការចរាចរលក់ដូរសត្វមាន់ មានចំនួនជាង៤តោនគីឡូក្រាម ក្នុងមួយថ្ងៃ ។ លោកថ្លែងបែបនេះ ខណៈក្រុមការងារពាក់ព័ន្ធសុខភាព បន្តចុះត្រួតពិនិត្យទៅលើសំណាកពីបក្សីដើម្បីយកទៅពិសោធ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ៕ ស រស្មី

gigi-2 (1) gigi-2 (4) gigi-2 (3) gigi-2 (2)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print