ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដោយចោទប្រកាន់ក្បត់រដ្ឋាភិបាល

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោកស្រី Sally Yates ត្រូវបានដកហូតតំណែង ភ្លាមៗក្រោយពេលលោក ស្រីបានថ្កោលទោសច្បាប់ហាមចូលទឹកដីអាមេរិកពីពលរដ្ឋមកពី៧ប្រទេសកាន់សាសនាអ៊ិស្លាមដោយលោកស្រីចាត់ទុកថាជាការខុសច្បាប់។

ក្រោយការរិះគន់នេះត្រូវបានលោក ដូណាល់ ត្រាំ វាយបកវិញភ្លាមៗដោយ សម្រេចដកតំណែងលោកស្រី Sally Yates តែម្តង។ លោក ត្រាំ បានចោទប្រកាន់ លោកស្រីថាបានក្បត់នឹងរដ្ឋាភិបាល។ ជា មួយគ្នានោះលោក ត្រាំ បានសម្រេចជ្រើស រើសលោក Dana J.Boente រដ្ឋអាជ្ញារដ្ឋ Virginia ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បណ្តោះអាសន្នរហូតដល់ មានការសម្រេច ជ្រើសរើសរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី។

កន្លងមកលោកស្រី Sally Yates បាននិយាយថា លោកស្រីមានកាតព្វកិច្ចការពារទស្សនៈរបស់ក្រសួងយុត្តិធម៌សម ស្របទៅនឹងភារកិច្ចរបស់ខ្លួន គឺត្រូវតែ គាំទ្រនូវអ្វីដែលជារឿងត្រឹមត្រូវសមហេតុសមផល។ ចំណុចទាំងនោះហើយទើប ក្រសួងយុត្តិធម៌សម្រេចរិះគន់ទៅលើច្បាប់ហាមជនអន្តោប្រវេសន៍ចូលអាមេរិករបស់លោក ត្រាំ។

ការសម្រេចដកតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឲ្យស្ថានភាពនយោបាយនៅអាមេរិកកាន់តែតានតឹងថែមទៀត ក្រោយរយៈពេល១០ថ្ងៃដែលលោក ត្រាំ ចូលកាន់តំណែងប្រធានាធិបតី។ ប៉ុន្តែ នេះជាការព្រមានរបស់លោក ត្រាំចំពោះ មន្ត្រីក្រោមឱវាទរូបណាដែលមានចិត្ត ប្រឆាំងរូបលោកគឺត្រូវតែដកតំណែងគ្រប់ពេល៕

bi-chi-trich-bat-hop-phap-ong-donald-trump-sa-thai-bo-truong

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print