សិល្បករនិងមន្ត្រីខណ្ឌពោធិ៍សែនជ័យរួមគ្នាចែកមួកសុវត្ថិភាពជិត៥០០ដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមកាត់បន្ថយនូវ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើត ឡើងជារៀងរាល់ថៃ្ង មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យរួមគ្នាជាមួយសិល្បករនៃសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម បានរៀបចំព្រឹត្តិការណ៍ចុះអប់រំផ្សព្វផ្សាយ អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើ ដំណើរនៅតាមដងផ្លូវ។ ជាមួយគ្នានេះក៏មានការផ្តល់មួកសុវត្ថិភាពប្រមាណជិត ៥០០ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវផងដែរ។

កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ខាងមុខបុរីពិភពថ្មីកំបូល។ កម្មវិធីនេះមានការដឹកនាំចូលរួមពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហេង ឡុង និងអ្នកនាងចន ច័ន្ទលក្ខិណា ដែលជាអ្នកដឹកនាំសិល្បករមកពីសមាគមមិត្តសិល្បករស្ម័គ្រចិត្តជួយសង្គម និងមន្ត្រីសហភាពសហព័ន្ធយុវជនខណ្ឌពោធិ៍សែនជ័យផងដែរ។ កម្មវិធីនេះត្រូវ បានរៀបចំផ្សព្វផ្សាយច្បាប់ចរាចរណ៍ព្រមទាំងចែកមួកសុវត្ថិភាពជូនបងប្អូនប្រជា ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវមិនពាក់មួកសុវត្ថិភាពផងដែរនៅផ្លូវជាតិលេខ៤ សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យនេះ។ លទ្ធ ផលក្រុមការងារចែកមួកសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋបានចំនួន៤៨៨មួក និង បានចូលរួមផ្សព្វផ្សាយអប់រំណែនាំដល់ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឲ្យបានយល់ពីច្បាប់ ចរាចរណ៍ និងបញ្ហា នានាដែលនាំឲ្យកើតមានគ្រោះថ្នាក់ ចរាចរណ៍។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថាបញ្ហា ប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានមកពីកត្តាដូចជាឥរិយាបតអ្នកប្រើ ប្រាស់ផ្លូវមិនទាន់គោរពច្បាប់ឲ្យបានគ្រប់ៗ គ្នានៅឡើយ ការបើកបរក្នុងល្បឿនហួសដែនកំណត់មិនគោរពសិទ្ធិអាទិភាពអ្នកដទៃ ការផ្សព្វផ្សាយច្បាប់នៅមិនទាន់គ្រប់ទីកន្លែងតាមសហគមន៍ដាច់ស្រយាល ការ ផាកវិន័យនិងផ្តន្ទាទោសនៅមានកម្រិតរួមអ្នកបើកបរយានយន្ត ក្នុងសភាពស្រវឹងនិង អ្នកបើកបរទោចក្រយានយន្តមិនពាក់មួក សុវត្ថិភាពនិងដាក់កញ្ចក់មើលក្រោយបានគ្រប់គ្នានៅឡើយ ។

សិល្បករនិងកីឡាករដែលនឹងចូលរួមផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍និងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋនាព្រឹកនោះមាន ដូចជាលោក ហេង ឡុង អ្នកនាង ចន ច័ន្ទ លក្ខិណា កីឡាករបាល់ទាត់លោក កែវ សុខផេង កីឡាករប្រដាល់ លោក វ៉ន វីវ៉ា លោក ស៊ិន សុភា កញ្ញា គង់ ច័ន្ទរដ្ឋា លោក រ័ត្ន មករា លោក គុន រៀមរតនៈ កញ្ញា ច័ន្ទ កាន់ លោក ចន ច័ន្ទតារា លោក អ៊ាម វន្នី Vj. Alaskoo លោក ឡុង សុគីរី លោក លី សុខជន កញ្ញា លី ច័ន្ទសីហា អ្នកនាង សឿ សុធារ៉ា លោក សៅ ឧត្តម កញ្ញា លីម មួយហ្គិច កញ្ញា លីលី កញ្ញា សូ ដានីតា កញ្ញា ពៅ លីដា លោក ពៅ ពិសិដ្ឋ លោក ជា ណូបូ អ្នកនាង អោក សុម៉ាលីតា អ្នកនាងស៊ូដាណេនិងសិល្បករជាច្រើនរូបទៀត៕ វឌ្ឍនា

...

vuthy (8) vuthy (2)vuthy (6) vuthy (21) vuthy (20) vuthy (17) vuthy (18) vuthy (15) vuthy (7) vuthy (11) vuthy (22) vuthy (23) vuthy (16) vuthy (4) vuthy (1) vuthy (10) vuthy (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print