ឃើញនាងក្រមុំចូលបន្ទប់ទឹកមើលទៅគួរឲ្យខ្នាញ់តាមចាប់រំលោភតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់តាមចាប់ខ្ទប់មាត់ ច្របាច់ឱបថើបយ៉ាងញក់ញីរួចធ្វើសកម្មភាពរំលោភនារីវ័យក្មេងស្រស់ស្អាតម្នាក់ ខណៈដែលនាងកំពុងដើរចូលបន្ទប់ទឹក កន្លែងធ្វើការជាមួយគ្នាតែដោយសារឃើញ នាងយំដោយការឈឺចាប់ខ្លាំងពេកបុរសស្រេកឃ្លានតណ្ហាក៏ព្រមលែងនាងវិញ ។ នារីរងគ្រោះវ័យក្មេងស្រស់ស្អាតមានអាយុ១៨ឆ្នាំ ជាកម្មការិនីផលិតទឹកសុទ្ធ។ ចំណែកជនសង្ស័យឈ្មោះ លុយ ខុម អាយុ ២៦ឆ្នាំ ជាកម្មករទឹកសុទ្ធធ្វើការជាមួយគ្នា ស្នាក់នៅភូមិ-សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹង ទៀតថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ខណៈដែលនារីរង គ្រោះចូលបន្ទប់ទឹកកន្លែងធ្វើការស្រាប់តែ ជនសង្ស័យបានរុញទ្វារចូលទៅតាមក្រោយ រួចខ្ទាស់គន្លឹះទ្វារជាប់ ហើយបានចាប់នាង ខ្ទប់មាត់ច្របាច់សុដន់ និងឱបថើបយ៉ាង ញក់ញីរួចព្យាយាមរំលោភទៀតតែដោយ សារនាងយំទាំងក្តីឈឺចាប់ខ្លាំងពេកជន សង្ស័យក៏ផ្អាកសកម្មភាពទៅធ្វើឲ្យនាងមាន ឱកាសធាក់ទម្លាយទ្វាររត់ចេញមកក្រៅវិញ តែនារីរងគ្រោះមិនបានស្រែក ហើយក៏មិន បានប្តឹងសមត្ថកិច្ចនៅឡើយ ។

ប្រភពដដែលបានបន្តទៀតថា ដោយ ឃើញនារីរងគ្រោះមានទឹកមុខស្រពាប់ ស្រពោនរហូតនោះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ឪពុកម្តាយ និងបងប្អូននារីរង គ្រោះក៏បានសួរដេញដោលទើបបែកធ្លាយ ថា ជនសង្ស័យខាងលើបានចាប់រំលោភ ទើបឪពុកម្តាយទៅប្តឹងសមត្ថកិច្ចឲ្យចាប់ ខ្លួននៅវេលាយប់ថ្ងៃនោះតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងចាប់ រំលោភនារីរងគ្រោះប្រាកដមែនប៉ុន្តែរំលោភ មិនបានសម្រេចទេដោយបានត្រឹមតែឱបថើបខ្លួនប្រាណប៉ុណ្ណោះ ហើយដោយសារ តែឃើញនាងឈឺចាប់ខ្លាំងពេកក៏លែង ប្រព្រឹត្តទៅ ។

សមត្ថកិច្ចបញ្ជាក់ថា សាច់ញាតិទាំងសង ខាងបានសុំសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ដោយនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៧ ភាគីខាងស្រីទាមទារសំណងជំងឺ ចិត្ត១ពាន់ដុល្លារ តែដោយឃើញឪពុកម្តាយ ខាងប្រុសក្រីក្រពេកក៏បញ្ចុះមកត្រឹម៥០០ ដុល្លារ។ ប៉ុន្តែក្រោយមកដោយសារតែភាគី ជនសង្ស័យនៅតែមិនមានលទ្ធភាពរក លុយ៥០០ដុល្លារសងទៀតទើបប្រគល់ឲ្យ សមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង ៕ សុខាសែនជ័យ

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print