ស្នេហាត្រីកោណផ្ទុះឡើងក្រោយពេលបុរសជាប្តីបដិសេធថា នាងទី៣មិនដែលរស់នៅជាមួយគ្នា

ចែករំលែក៖

ភ្នំពេញ៖ ស្នេហាត្រីកោនមួយបានផ្ទុះឡើងក្រោយពេលបុរសជាប្តីបដិសេធថាមិនដែលរស់នៅជាមួយនាង(ប្រពន្ធទី៣)ខណៈដែលបានរសនៅជាមួយគ្នាអស់រយៈពេលប្រាំពីរឆ្នាំទៅហើយនោះធ្វើឱ្យនាងខឹងសម្បាមកប្តឹងឲ្យលោកចៅសង្កាត់ចោមចៅជួយរកខុសត្រូវឱ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅបរិវេណសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីនោះមានឈ្មោះ មាស ហ៊ុយ អាយុ៥៧ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត ភូមិព្រឹក្សា ឃុំថ្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

មានប្រពន្ធដើមឈ្មោះហ៊ុន ណាគ្រី អាយុ៥៧ឆ្នាំមុ ខរបរកសិករ ស្នាក់នៅភូមិព្រឹក្សាទី២ ឃុំថ្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ស្ត្រីប្រពន្ធទី២ឈ្មោះ ញៀន រ៉ា អាយុ៥០ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដង្កោ ឃុំដង្កោ ស្រុកកំពង់លៀវ ខេត្តព្រៃវែង។

ចំណែកប្រពន្ធទី៣ឈ្មោះឆា រ៉ា អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌធិ៍សែនជ័យរាជធានីភ្នំពេញមានស្រុកកំណើតភូមិពានាឃុំអំពិលក្រៅស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង។

តាមស្ត្រីជាប្រពន្ធទី២បានឱ្យដឹងថារូបគាត់បានរួមរស់ជាមួយគ្នានិងបុរសឈ្មោះមស ហ៊ុយ តាំងពីឆ្នាំ២០០៤មកម្ល៉េះព្រមទាំងមានកូនម្នាក់ទៀតផង។ រយៈពេលប៉ុន្មានឆ្នាំមុនគាត់(ញៀររ៉ា) បានទៅរស់នៅប្រទេសថៃទើបតែត្រឡប់មកនៅស្រុកខ្មែរហើយក៏បានរស់នៅជាមួយប្តីនេះឡើងវិញហើយការយកគ្នាជាប្តីប្រពន្ធនេះមិនបានរៀបការនិងចុះអេតាស៊ីវិលនោះទេព្រោះគាត់ដឹងថាបុរសជាប្តីនេះមានប្រពន្ធដើមរួចហើយម្យ៉ាងរូបគាត់ក៏ចាស់ដែរ។

រីឯប្រពន្ធទី៣រួមទាំងកូនប្តីមុនរបស់គាត់បានអះអាងឱ្យដឹងថារូបគាត់និងបុរសខាងលើនេះបានរួមរស់ជាមួយគ្នាអស់រយៈពេល៧ឆ្នាំមកហើយសួរអ្នកណាក៏ដឹងដែរនៅភូមិទួលពង្រនេះ។ ប៉ុន្តែមិនដឹងរឿងអីបានជាបុរសជាប្តីឆ្លើយថាមិនដែលបានរស់នៅជាមួយខ្លួនទៅវិញខណៈដែលប្រពន្ធទី២ដែលទៅរស់នៅ ជាមួយប្តីគេម្នាក់ទៀតនៅឯស្រុកថៃហើយទើបតែនៅពេលនេះប្តីនាងស្លាប់ក៏ត្រឡប់មកស្រុកខ្មែរវិញហើយមកដណ្តើមប្តីពីគាត់នោះ។

ជុំវិញរឿងនេះបុរសជាប្តីបានអះអាងថារូបគាត់និងស្ត្រីទី៣នេះគ្រាន់តែស្គាល់គ្នារាប់អានគ្នានិងធ្លាប់ផឹកស៊ីជាមួយគ្នាប៉ុណ្ណោះមិនដែលរស់នៅជាមួយគ្នានោះទេ។

បុរសនេះបន្តថាគាត់មានប្រពន្ធដើមនៅឯស្រុកនិងមានកូនចំនួន៨នាក់ប្រុស៤នាក់ស្រីបួននាក់ហើយប្រពន្ធដើមក៏បានដឹងថាគាត់មានប្រពន្ធទី២ដែរតែខណៈនេះប្រពន្ធដើមមិនបានដឹងរឿងឈ្លោះប្រកែករវាងនាងទី២និងទី៣ទេ។

ទោះជាយ៉ាងណាស្ត្រីប្រពន្ធទី២និងទី៣មិនមានអេតាស៊ីវិលនោះទេហើយក្រោយពីមានការសម្របសម្រួលពីមន្ត្រីសាលាសង្កាត់រួចមកពួកគាត់ហាក់ស្ងៀមស្ងាត់ជាងមុននិងបានត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយពួកគាត់មិនដឹងគិតថា គួរបន្តដំណើរជីវិតក្នុងគ្រួសារនេះយ៉ាងណានោះទេ៕ សុខាសែនជ័យ

...

sokha (2) sokha (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print