ឆេះព្រៃជាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសឈីលី

ចែករំលែក៖

ប្រទេសឈីលីកំពុងប្រឈមនឹងភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកដោយភ្លើងឆេះអូសបន្លាយជាង មួយសប្តាហ៍មកហើយនៅតែមិនទាន់មានសញ្ញារលត់នៅឡើយធ្វើឲ្យប្រទេសនេះ ត្រូវប្រកាសអាសន្ត និងស្នើដល់សហគមន៍ ជួយពន្លត់ភ្លើង។

ក្រុមពន្លត់អគ្គិភ័យបានប្រកាសឲ្យដឹងថា មានអ្នកស្លាប់១១នាក់ក្នុងនោះមាន ក្រុមពន្លត់អគ្គិភ័យពេលបំពេញការងារ និងរាប់សិបនាក់ទៀតរងរបួសក្នុងហេតុការណ៍ ខាងលើ។ នៅពេលនេះនៅមានអណ្តាតភ្លើងរាប់សិបកន្លែងទៀតមិនទាន់រលត់នៅឡើយ។ ស្រុកជាច្រើន និងក្រុមហ៊ុនសិប្បកម្មបានរងការបំផ្លាញ។ ព្រៃឈើជាង១៥០ ពានហិកតាត្រូវភ្លើងឆេះខ្ទេច និងបំផ្លាញ ផ្ទះពលរដ្ឋអស់រាប់សិបខ្នង។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួបានឲ្យ ដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ ដកស្រង់សម្តីលោក Rodrigo Valdes រដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុឈីលីបានថ្លែងឲ្យ ដឹងកាលពីថ្ងៃពុធថា ករណីភ្លើងឆេះព្រៃដ៏ធំបំផុតនេះចាត់ទុកជាប្រវត្តិសាស្ត្រនៅ ក្នុងប្រទេសនឹងមិនមានបង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិខ្លាំងនោះឡើយ។ លោក Valdes បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “វានឹងមិនបង្កផល អាក្រក់ណាស់ណាទេ។ ជីឌីភីដែលយើង បានដឹងនោះវាប្រហែលជានឹងមិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរទៅលើម៉ាក្រូសេដ្ឋកិច្ចនោះទេ”។

ករណីភ្លើងឆេះព្រៃដែលមានលក្ខណៈទ្រង់ទ្រាយធំដែលប្រទេសឈីលីមិនធ្លាប់ជួបប្រទះនោះ បានបង្កឲ្យស្លាប់មនុស្សអស់ ១១នាក់ហើយ និងពលរដ្ឋជិត៣២.០០០ នាក់ចាកចេញពីផ្ទះសម្បែង។

មានប្រទេសមួយចំនួនដែលជួយក្នុងការពន្លត់ភ្លើងឆេះព្រៃនោះរួមមាន ប្រទេស ប៉េរូ កូឡុំប៊ី អាហ្សង់ទីន ប្រេស៊ីល បារាំង សហរដ្ឋអាមេរិក រុស្ស៊ី ព័រទុយហ្គាល់ អេ ស្ប៉ាញ និងម៉ិចស៊ីកូ ដោយប្រទេសទំាងនេះ បានបញ្ជូនអ្នកជំនាញ និងយន្តហោះពន្លត់ អគ្គិភ័យដើម្បីជួយពន្លត់ភ្លើងនោះដែរ។

គួររំលឹកថា ករណីភ្លើងឆេះព្រៃនៅក្នុង ប្រទេសឈីលីបានចាប់ផ្តើមបន្តិចម្តងៗ និងរាលដាលចេញពីតំបន់ភាគខាងជើង ប្រទេសកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ កន្លងមកនេះ៕

fire (2) fire (1) fire (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print