ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សម្រុកទៅទស្សនាកម្សាន្តច្រើននៅប្រាសាទនាគព័ន្ធ

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រសិនបើយើងចង់ ទៅទស្សនាប្រាសាទនាគព័ន្ធនោះយើងអាចធ្វើដំណើរចេញពីទីរួមខេត្តសៀមរាបឆ្ពោះ ទៅផ្លូវវង់ធំនៃបរិវេណអង្គរ នោះយើងនឹង ឃើញប្រាសាទជាច្រើននិងជាហូរហែ ។ ក្នុងនោះក៏មានប្រាសាទនាគព័ន្ធផងដែរ ប្រាសាទនេះមានទំហំតូចស្ថិតនៅក្នុងស្រះទឹករាង៤ជ្រុង ប្រៀបបីដូចជាកូនកោះមួយដែលមានទឹកព័ទ្ធជុំវិញ ។ ស្រះទឹកនេះមាន ទំហំ៣៥០ម៉ែត្រ បានសាងសង់ឡើងពីថ្ម ភក់នៅក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សឆ្នាំ១១៩១ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះពុទ្ធសាសនាមហាយាននៅនឹង តួប្រាសាទមានសញ្ញាលេខបូកជានិមិត្ដរូប នៃមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ ។ ដើមឡើយជាទីតាំងនៃបារាយណ៍ខាងកើតតែមកដល់សម័យនេះត្រូវរីងរាក់បាត់រូបភាពជាបារាយណ៍ទៅហើយនៅសល់តែបារាយណ៍ខាងលិចប៉ុណ្ណោះ ។

ប្រាសាទនេះនៅខែវស្សាមានទឹកដក់ព័ទ្ធជុំវិញស្រះ តែខែប្រាំងវិញទឹករីងអស់តែក្រោយមកត្រូវបានអាជ្ញាធរអប្សរាបញ្ចូលទឹកទុកមិនឲ្យរីង និងសាងសង់ ស្ពានឈើប្រវែងជាង២០០ម៉ែត្រសម្រាប់ឲ្យភ្ញៀវទេសចរដើរឆ្លងទៅទស្សនា ។ ទិដ្ឋភាពនៃប្រាសាទនាគព័ន្ធដែលពោរពេញទៅដោយបរិយាកាសល្អពីធម្មជាតិផងនោះបានធ្វើឲ្យ ប្រាសាទនេះមានការទាក់ទាញភ្ញៀវទេស ចរជាតិ និងអន្តរជាតិច្រើនជាងប្រាសាទ ផ្សេងៗ ។

លោក សុខ ធី អ្នកដឹកភ្ញៀវទេសចរម្នាក់បានឲ្យដឹងថា ការសាងសង់ស្ពានឈើនេះ មានសោភណភាពល្អអាចទាក់ទាញភ្ញៀវ មកទស្សនាជាច្រើនមានទាំងភ្ញៀវខ្មែរ និង ភ្ញៀវបរទេសបានមកថតរូបជាមួយនឹង ស្ពានឈើដ៏វែងឆ្ពោះសំដៅទៅរកប្រាសាទ ។ មិនតែប៉ុណ្ណោះបានធ្វើឲ្យប្រាសាទមួយនេះក្លាយជាតំបន់ទេសចរណ៍ ពិសេសជាង ប្រាសាទដទៃក្នុងបរិវេណអង្គរ ។

បើតាមការស្រាវជ្រាវប្រវត្តិនៃរូបចម្លាក់ ទាំង៤ទិសនៃប្រាសាទនេះគឺសម្រាប់ តំណាងឲ្យធាតុទាំង៤ គឺធាតុដី តំណាងដោយរូបចម្លាក់់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ។ ធាតុភ្លើងតំណាងដោយរូប ចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ។ ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ។ ធាតុទឹក តំណាងដោយរូបចម្លាក់់ក្បាលដំរី ស្ថិត នៅទិសខាងជើងរូបកាយនៃសត្វលោក ផ្សំឡើង ដោយធាតុ៤ គឺ ធាតុទឹកធាតុដី ធាតុភ្លើងធាតុខ្យល់ ហើយសត្វលោកដែល មានជំងឺតែងបាត់បង់នូវធាតុនីមួយៗនៃ ធាតុទាំង៤នេះ ។ កាលបើគេពិនិត្យឃើញ ថាអ្នកជំងឺ ខ្វះធាតុណាមួយនៃធាតុទាំង៤គេតម្រូវឲ្យ អ្នកជំងឺនោះទៅរក្សារោគឬព្យាបាលទៅតាមធាតុនៃទិសទាំង៤ទើបជាសះស្បើយ ៕ ប៊ុនរិទ្ធី

...

photo_2017-02-01_20-31-05 photo_2017-02-01_20-31-07 photo_2017-02-01_20-31-08 photo_2017-02-01_20-31-10

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print