ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកកស្ទះចរាចរណ៍ខ្លាំងដោយសាររថយន្តដឹកទំនិញរបស់ថៃមានការកើនឡើង

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ បច្ចុប្បន្ននៅតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ធ្វើឲ្យមានការរំខានដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចេញចូលទៅកម្សាន្តនៅប្រទេសថៃ និងភ្ញៀវអន្តរជាតិចូលមកប្រទេសកម្ពុជា។

បើតាមអាជ្ញាធរខេត្តបន្ទាយមានជ័យបាននិយាយថា កាលដែលកកស្ទះចរាចរណ៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះដោយសារតែកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ និងជារៀងរាល់ឆ្នាំ។

ដោយឡែកកន្លងទៅថ្មីៗនេះ លោក ង៉ោម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតធ្លាប់បានប្រាប់អ្នកយកព័ត៌មានថា ការកកស្ទះចរាចរណ៍នៅតំបន់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតនេះទី១បណ្តាលមកពីច្រកទ្វារតូចចង្អៀត និងកំណើនភ្ញៀវទេសចរណ៍ ក៏ដូចជារថយន្តដឹកទំនិញមកពីប្រទេសថៃមានការកើនឡើង។ បច្ចុប្បន្ននៅច្រកទ្វារមួយនេះក្នុងមួយថ្ងៃៗ យ៉ាងតិចមានរថយន្តដឹកទំនិញរបស់ថៃចូលមកកម្ពុជាពី២៥០គ្រឿងទៅ៣០០គ្រឿង ទើបបណ្តាលឲ្យមានការកកស្ទះចរាចរណ៍បែបនេះ។ ដោយសារបញ្ហានេះ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាក៏បានពិភាក្សាជាមួយនឹងរាជរដ្ឋាភិបាលថៃ ដើម្បីបើកច្រកទ្វារនៅច្រកអន្តរជាតិស្ទឹងបត់ ហើយច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺទុកសម្រាប់តែបម្រើឲ្យវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មដឹកទំនិញចេញចូលតែប៉ុណ្ណោះ។

លោកអភិបាលក្រុងបានបន្តថា ការយឺតយ៉ាវស្ថាបនាបើកច្រកទ្វារអន្តរជាតិស្ទឹងបត់នោះ គឺដោយសារផលប៉ះពាល់លើដីប្រជាពលរដ្ឋដើម្បីកសាងផ្លូវ ហើយបញ្ហានេះគណកម្មាការអន្តរក្រសួងកំពុងបន្តដោះស្រាយជាមួយនឹងផលប៉ះពាល់នោះ។

លោកអភិបាលក្រុងបានបន្ថែមថា ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៏កំពុងជំរុញការស្ថាបនាផ្លូវដែកពីក្រុងសេរីសោភ័ណ ទៅប្រទេសថៃឲ្យចប់សព្វគ្រប់១០០ភាគរយនៅក្នុងឆ្នាំ២០១៧នេះ ហើយក្រុមហ៊ុនដែលកំពុងម៉ៅការសាងសង់បានសម្រុកទាំងយប់ទាំងថ្ងៃដោយស្ពានមួចំនួនឆ្លងកាត់ដើម្បីតភ្ជាប់ផ្លូវដែក គឺបានសាងសង់រួចជាស្ថាពរហើយដែរ។

លោកបានបន្តថា អ្វីដែលលំបាក និងមានការយឺតយ៉ាវការសាងសង់ផ្លូវដែកនេះ គឺនូវចំណុចទីប្រជុំជន ព្រោះប្រជាពលរដ្ឋធ្វើចរាចរណ៍បណ្តើរ និងការស្ថាបនាផ្លូវបណ្តើរ តែយ៉ាងណាក្រុុមហ៊ុមនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០១៧ និងដាក់ឲ្យដំណើរការជាផ្លូវការ៕ វណ្ណា

...

vanna4 vanna3 vanna vanna2 vanna1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print