ភ្នំពេញ ៖ បញ្ហាល្បែងសុីសងនេះហើយដែលធ្វើអោយបុគ្គលិកក្រុមហ៊ុនម្នាក់សហធនហ្វាយនែន បានបែកគនិតកិបកេងយកលុយក្រុមហ៊ុនទៅលេងល្បែងសុីសង(ជល់ មាន់)ចាញ់អស់ប្រាក់ជាច្រើនជាង៨០០០ដុល្លាអាមេរិកហើយត្រូវតំណាងក្រុមហ៊ុនចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ច កាលពីម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី០២ កុម្ភះ ២០១៧ នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ង៉ែត រស្មី អាយុ៤២ឆ្នាំមុខរបរបុគ្គលិកឥណទានក្រុមហ៊ុនសហធនហ្វាយនែន ស្នាក់ផ្ទះលេខ២៣ផ្លូវ៣៧១នៅ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិគោកដូងឃុំពេជ្រសារស្រុកកោះអណ្តែត។
ចំណែកដើមបណ្តឹងឈ្មោះ ស៊ុន សង្វាត អាយុ៤២ឆ្នាំមុខរបរអនុប្រធានចាត់ការទូទៅ ស្នាក់ផ្ទះលេខ២៣ផ្លូវ៣៧១នៅភូមិ ត្រពាំង ឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
យោងតាមបណ្តឹងរបស់តំណាងក្រុមហ៊ុនបានប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃ១៨ខែមករា២០១៧ម៉ោងប្រហែល១៤រសៀលមុនឃាត់ខ្លួនឈ្មោះង៉ែត រស្មី ដែលជាបុគ្គលិកសហធនហ្វាយនែនបានមកបើកលុយពីក្រុមហ៊ុនដោយប្រាប់ថាអតិជនខ្ចីដោយយកឈ្មោះគាត់មកដាក់រហូត(ប្តូូឈ្មោះអ្នកដ៍ទៃប៉ុន្តែជាមនុស្សតែម្នាក់ដោយក្លែងបន្លំឯកសារ)ដែលមានទឹកលុយ(៨៥៣០ដុល្លា) ពេលក្រោយមកក្រុមហ៊ុនសើបដឹងថាបុគ្គលិកខាងលើជាជនបោកប្រាស់ក៍ចាប់ឃាត់ខ្លួនយកមកអោយសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាចំនួនលុយខាងលើពិតជាបានឆបោកពីក្រុមហ៊ុនពិតប្រាកដមែនដោយបានខ្ចីបន្តរបន្ទាប់តាំពីខែមេសាឆ្នាំ២០១៦មកម្លេះហើយចុងក្រោយដោយសារការប្រាក់និងដើមចេះតែកើតឡើងខ្លួនមិនមានលទ្ធិភាព សងក៍សារភាពប្រាប់ក្រុមហ៊ុនដោយខ្លួនឯងតែម្តងចំពោះលុយខាងលើវិញគឺខ្លួនបានយកទៅលេងល្បែងចាញមអស់ទៅហើយ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត៕ តុង សីហា