កូរ៉េខាងជើងដកតំណែងរដ្ឋមន្ត្រីសន្តិសុខជាតិ

ចែករំលែក៖

កូរ៉េខាងជើង បានដកតំណែងរដ្ឋមន្ត្រីសន្តិសុខជាតិលោក Kim Won Hong ជាបុគ្គលត្រូវបានគេចាត់ទុកថា មានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយមេដឹកនាំ គីម ជុងអ៊ុន។

អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េ ខាងត្បូងលោក Jeong Joon Hee បាន ឲ្យដឹងថា រដ្ឋមន្ត្រីសន្តិសុខជាតិ Kim Won Hong ទើបតែបានដកតំណែង ក្រោយ ចោទប្រកាន់ពីបទពុករលួយ ប្រើប្រាស់ អំណាចបំពានសិទ្ធិមនុស្ស។

ចំណែកសារព័ត៌មានយ៉ុនហាប់របស់ កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ថា លោក Kim Won Hong អាយុ៧២ឆ្នាំ ត្រូវដកតំណែងតាំងពីពាក់កណ្តាលខែ មករា ក្រោយការស្រាវជ្រាវរបស់គណបក្ស ពលករ។
លោក Kim Won Hong ក្លាយជារដ្ឋ មន្ត្រីក្រសួងសន្តិសុខជាតិកាលពីខែមេសា ឆ្នាំ២០១២ និងជាអ្នកជិតស្និទ្ធបំផុតរបស់ លោក គីម ជុងអ៊ុន។

នៅពេលនេះគេមិនទាន់ដឹងថាលោក គីម វ៉ុនហុង នឹងត្រូវជាប់ទោសអ្វីនោះ ឡើយ។ ជាទូទៅមន្ត្រីដែលដកតំណែង គឺត្រូវជាប់ពន្ធនាគារ ឬប្រហារជីវិត៕

nkd

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print