នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង ពីបទលួច (ឆក់អាយផេតមីនី ) 

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកំលាំងល្បាតរបស់ នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ និងទឹកល្អក់ទី២ ឃាត់ខ្លួនបានជាក់ស្តែង បន្ទាប់ពីជនសង្ស័យបានធ្វេីសកម្មភាពឆក់អាយផេតមីនី ពីក្មេងប្រុសកំពុងកាន់លេងបានសម្រេចហេីយព្យាយាមជិះរត់គេចខ្លួន តែគេចមិនផុតជាប់ខ្នោះដៃរបស់សមត្ថកិច្ចតែម្តង ។

IMG-20150817-WA0010

ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥  ចំណុចមុខផ្ទះលេខ៤៧B ផ្លូវលេខ១៣៤z  ក្រុមទី២៣ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួននេះ ឈ្មោះ សេក វ៉ាន់ឌី ហៅឆែប ភេទប្រុស  អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរពំុពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (ជាអ្នកឆក់ ) និងមួយទៀតឈ្មោះ រស់ ឌីណា ហៅខ្នា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ (  ជាអ្នកបើកម៉ូតូ ) ។

ចំណែកឯដេីមបណ្ដឹង ឈ្មោះ គឹម វណ្ណា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកអាជីវកម្មទទួលផ្ញើរម៉ូតូ (ត្រូវជាម្ដាយជនរងគ្រោះ)ស្នាក់នៅផ្ទះលេខ៤៧B ផ្លូវលេខ១៣៤z  ក្រុមទី២៣ ភូមិ៧ សង្កាត់ផ្សារដេ ប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតពីជនសង្ស័យមាន អាយផេតមីនី ពណ៌ស ( ជារបស់ជនរងគ្រោះ )  ម៉ូតូមួយគ្រឿងម៉ាក Honda C125  ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-3411 (ជាម៉ូតូដែលជនល្មើសជិះធ្វើសកម្មភាព ) និង ដែកសំរាប់កាច់កម៉ូតូ &សោរទីបលេខ8 ផងដែរ ។

តាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅមុខពេលកេីតហេតុ គឺ កូនរបស់ជនរងគ្រោះ ឈ្មោះ វង់ សីហា ភេទប្រុស អាយុ ៥ឆ្នាំ បាន អង្គុយនៅមុខផ្ទះកាន់អាយផេតមីនី ចុចលេង ហ្គេម ពេលនោះស្រាប់តែជនសង្ស័យទាំងពីរ នាក់បានមកឈប់ម៉ូតូក្បែរ ហើយបានឆក់យកអាយផេតបានសម្រេច ព្យាយាមជិះម៉តូគេចខ្លួន ភ្លាមនោះកូនជនរងគ្រោះ និងអ្នកដំណើរ បានស្រែកចោរៗ ទើបមានការអន្តរាគមន៍ពី កំលាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ និងទឹកល្អក់ទី២ ដែលកំពុងល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋាន បានសហការគ្នាស្ទាក់ឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ និងចាប់យកវត្ថុតាង បានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

IMG-20150817-WA0009

...

 

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print