ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៧។

ជនសង្ស័យឈ្មោះ តូ ស្រីនាង ហៅស្រីនាង ភេទស្រី អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងចាប់យកមាន: ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀនម៉ាទឹកកក ) និងលុយខ្មែរចំនួន ១០០០០រៀល ( មួយមុឺនរៀល )។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងនិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

...

IMG_4473 IMG_4474

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print