កាមេរូនក្លាយទៅជាជើងឯកទ្វីបអាហ្រ្វិកឆ្នាំ ២០១៧ក្រោយយកឈ្នះអេហ្ស៊ីបនៅនាទីចុងក្រោយ

ចែករំលែក៖

ក្រុមជម្រើសជាតិកាមេរូនបានក្លាយទៅជាម្ចាស់ជើងទ្វីបអាហ្រ្វិក Africa Cup of Nationsឆ្នាំ២០១៧បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិអេហ្ស៊ីបដោយលទ្ធផល 2-1 នៅវគ្គផ្តាច់ព្រ័ត្រ ។

កីឡាករ Mohamed Elneny របស់ អេហ្ស៊ីបបានស៊ុតបាល់បញ្ចូលទីយ៉ាងស្អាត លើក្រុមជម្រើសជាតិកាមេរូននៅនាទីទី២២ ប៉ុន្តែកីឡាករ Nicolas Nkoulou បានតែតបាល់បញ្ចូលទីលើក្រុមអេហ្ស៊ីបវិញនៅនាទី ទី៥៩ជួយក្រុមកាមេរូនតាមបានស្មើវិញ។ ការប្រកូតឈានចូលជិតចប់ទៅហើយខ្សែប្រយុទ្ធ Vincent Aboubakar ដែលទើបតែផ្លាស់ចូលបានស៊ុតបាល់បញ្ចូលទីលើក្រុមអេហ្ស៊ីបនៅនាទីទី៨៨ ហើយជាគ្រាប់ ផ្តល់ជ័យជម្នះរបស់កាមេរូនផងដែរ។

នេះគឺជាជើងឯកទ្វីបអាហ្រ្វិកលើកទី៥ហើយរបស់ក្រុមជម្រើសជាតិកាមេរូន ប៉ុន្តែពួកគេត្រូវរង់ចាំរហូតដល់១៥ឆ្នាំទើបឈ្នះជើងឯកនេះដោយជ័យជម្នះចុងក្រោយគឺនៅក្នុងឆ្នាំ២០០២។
នេះគឺជាលទ្ធផលនៃការប្រកួតបាល់ ទាត់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ៕ ដេវីត

AFCONtrophy1 AFCONtrophy

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print