រថយន្តទេសចរណ៏បុកជាមួយគោយន្តដឹកដើមប្រេងខ្យល់រួចជ្រុលទៅបុកអ្នកដំណើរនិងផ្ទះអ្នកភូមិស្លាប់របួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់គួរអោយរន្ធត់រវាងរថយន្តទេសចរណ៏ក្រុមហុ៑នផនលីនប្រលះជាមួយគោយន្តដឹកដើមប្រេងខ្យល់ដែលបើកបញ្រាស់គ្នាពេញទំហឹងលាន់សូដូចរន្ទះហើយរថយន្តបន្តទៅបុកអ្នកធ្វើដំណើរប្រុសស្រី២នាក់ដែលឈររួចមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកផ្ទះលក់ការហ្វេរបណ្ដាលអោយខូចខាតយ៉ាងដំណំ។

ហេតុការណ៏បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៥និង២០នាទីរសៀលថ្ងៃទី៦ខែកុម្ភះឆ្នាំ២០១៧ស្ថិត នៅលើផ្លូវជាតិ  លេខ១ ក្នុង ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

យោងតាមនគរបាលក្រុងបាវិតបានអោយដឹងថាអ្នកស្លាប់ដែលបើកបគោយន្តមានឈ្មោះគង់សូនីអាយុ២៤ឆ្នាំមានទីលំនៅភូមិសាមគ្គីសង្កាត់ច្រកម្ទេសក្រុងបាវិតចណែកអ្នកដំណើរដែលរងរបួសធ្ងន់ស្រាលមានឈ្មោះអុងសារុនអាយុ៥១ឆ្នាំមានទីលំនៅអង្គដូចឃុំព្រៃគគីស្រុកចន្ទ្រានិងឈ្មោះអីនសារីនភេទស្រអាយុ៥៣ឆ្នាំចំណែកអ្នកបើករថយន្តទេសចរណ៏ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះវិនភូឡុងអាយុ៤៥ឆ្នាំជនជាតិវៀតណាមមានទីលំនៅប្រទេសវៀតណាម។យោងតាមសាក្សីបានអោយដឹងថាមុនកើតហេតមានរថយន្តទេសចរណ៍ ម៉ាកHYUNDAI ជារបស់ក្រុមហុ៑នផនលីនពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ៣c៦៩៩៩ដោយធ្វើដំណើរ ពីលិចទៅកើតលើកំណាត់ផ្លូវជាតិលខ១ លុះមកដល់ចំណុចកើត ហេតុខាងលើ ស្រាប់តែមានគោយន្ត១គ្រឿងបើកបរពី កើតទៅលិចមិនប្រកាន់ស្ដាំទិសដៅបញ្រាស់គ្នាក៏បុកពេញទំហឹង  បណ្ដាលអោយអ្នកបើកគៀបជាប់គោយន្តស្លាប់នៅកន្លែង។ប្រភពបន្តថាបន្តាប់មករថយន្តទេសចរណ៍បានជ្រុលទៅបុកមនុស្សមនុស្សប្រុសស្រី២នាក់កំពង់ឈរក្នុងតូបប្ដូរប្រាក់រួចក៏បន្តទៅបុកផ្ទះលក់កាហ្វេរទើបរលត់ម៉ាសី៑នក្រោយកើតហេតុសមត្ថកិច្ចបានមកអន្តាគមន៏ធ្វើចរាចណ៏កុំអោយកកស្ទះនិងយកជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយយរៀង។

ចំពោះរបស់របរដែលខូចខាតរួមមានម៉ូតូ1គ្រឿង សំភារៈម្ចាស់ផ្ទះតូបប្ដូរប្រាក់មួយចំនួនផងដែរ។ បច្ចុុប្បន្ន: សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនក្រុមគ្រួសារយកទៅេធ្វើបុណ្យតាមប្រពៃណី  ចំពោះអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួររីឯវត្ថុតាងរថយន្តនិងគោយន្តត្រូវបានអូសមកកាន់ការិយាល័យនគរបាលរាចរណ៏ខេត្ត ចាត់ការតាមនីតិវិធីច្បាប់។

សមត្ថិច្ចនគរបាលបញ្ជាក់ថាមូលហេតុដោយសារអ្នកបើក:គោយន្ដបើកបរមិនប្រកាន់ស្ដាំទើបជួបគ្រោះថ្នាក់បែបនេះ ៕

...

IMG_1024 IMG_1025 IMG_1026 IMG_1027 IMG_1028 IMG_1029 IMG_1030 IMG_1031 IMG_1032 IMG_1033 IMG_1034 IMG_1035 IMG_1036

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print